ចិន៖ ផ្លូវរថភ្លើងល្បឿនលឿនថ្មីមួយដែលរត់ចម្ងាយ ២០២ គីឡូម៉ែត្រឆ្លងកាត់ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនបានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃអង្គារដោយភ្ជាប់រដ្ឋធានីដែលស្ថិតនៅកណ្តាលនៃខេត្តនេះទៅកាន់ឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ខ្លួនតាមបណ្ដោយផ្លូវត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ពីខាងកើតទៅខាងលិច រថភ្លើងនេះចេញដំណើរពីទីរួមខេត្តក្វាងចូវ ហើយឆ្លងកាត់កណ្តាលទីក្រុង Huizhou ក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
គម្រោងរថភ្លើងល្បឿនលឿននេះត្រូវបានកំណត់ដើម្បីភ្ជាប់តំបន់អភិវឌ្ឍន៍មួយចំនួននៅភាគខាងកើតនៃតំបន់ក្វាងទុង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរួមបញ្ចូលតំបន់ រួមមានទីក្រុងចំនួនប្រាំបួននៅក្វាងទុង និងតំបន់រដ្ឋបាលពិសេសពីរនៃហុងកុង និងម៉ាកាវ GBA Guangdong-Hong Kong-Macau Greater Bay Area (GBA) គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតរបស់ប្រទេសចិន។
គិតត្រឹមពេលនេះ មានក្រុមហ៊ុនជាង ១៣០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបើកការិយាល័យ និងរោងចក្រថ្មីៗនៅក្នុងទីក្រុង។ខ្សែរថភ្លើងល្បឿនលឿននេះក៏ជាវិវត្តន៍ថ្មីដ៏សំខាន់មួយទៅកាន់ផ្លូវរថភ្លើងល្បឿនលឿន Ningbo-Guangzhou ដែលជាខ្សែរវាងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន និងខេត្ត Guangdong ។ផ្លូវដែក Ningbo-Guangzhou ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងតំបន់ទីប្រជុំជនចំនួនពីររបស់ប្រទេសចិន គឺតំបន់ដីសណ្ដទន្លេ Yangtze នៅភាគខាងកើត និងតំបន់ដីសណ្ដទន្លេ Pearl River នៅភាគខាងត្បូង៕