អ៊ីរ៉ាក់៖ មនុស្សជាង ១០០ នាក់បានស្លាប់ និង ១៥០ នាក់បានរងរបួសនៅក្នុងអគ្គីភ័យនៅក្នុងពិធី មង្គលការមួយនៅស្រុក Hamdaniya ក្នុងខេត្ត Nineveh របស់ប្រទេសអ៊ីរ៉ាក់។ អភិបាលរងក្រុង Nineveh លោក Hasan al-Allaq បានប្រាប់រ៉យទ័រថា មនុស្សចំនួន ១១៣ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ អគ្គីភ័យបានឆាបឆេះសាលព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងតំបន់ភាគឦសាន។
ព័ត៌មានបឋមបានបង្ហាញថា អគារមង្គលការធ្វើពីសម្ភារៈសំណង់ដែលងាយឆេះខ្លាំង រថយន្តសង្គ្រោះ និងក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅកាន់ទីតាំងដោយអាជ្ញាធរសហព័ន្ធអ៊ីរ៉ាក់ និងតំបន់ Kurdistan៕