Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

រុស្សីដាក់ប្រធានតុលាការ«ឧក្រិដ្ឋកម្មអន្តរជាតិ»ចូលក្នុងបញ្ជីចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រទេសរុស្សីបានដាក់លោក Piotr Hofmanski ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទៅក្នុងបញ្ជីដែលខ្លួនតាមចាប់ បន្ទាប់ពីតុលាការ ICC កាលពីខែមិនាដែលមានមូលដ្ឋាននៅទីក្រុងឡាអេបានប្រកាសដីកាចាប់ខ្លួនលោក ពូទីន ពីបទចោទប្រកាន់ថាបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ នឹងថ្កោលទោសពូទីនដែលជាឧក្រិដ្ឋកម្មសង្គ្រាម។

លោក Piotr Hofmanski ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ICC ក៏បានចេញដីកាប្រឆាំងនឹងលោកស្រី Maria Lvova-Belova ស្នងការប្រធានាធិបតីរុស្សីទទួលបន្ទុកសិទ្ធិកុមារ លើការចោទប្រកាន់ស្រដៀងគ្នានេះដែរ។ យ៉ាងណាមិញក្រសួងមហាផ្ទៃរុស្សីមិនបានផ្តល់ព័ត៌មានលម្អិតអំពីការចោទប្រកាន់លើលោក Hofmanski ទេ រុស្សីក៏បានចេញដីកាចាប់ខ្លួនព្រះរាជអាជ្ញា ICC លោក Karim Khan និងចៅក្រមជាច្រើនរូប។ គួរបញ្ជាក់ថារុស្សីដែលមិនមែនជាសមាជិកនៃ ICC បានចាត់ទុកដីកាចាប់ខ្លួនពូទីនជាមោឃៈ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង