Cc time web banner 054637

វៀតណាមរឹបអូសទូរស័ព្ទ iPhone15 ចំនួន ៤២ គ្រឿង គិចពន្ធពីថៃ-សិង្ហបុរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ មន្ត្រីគយនៅអាកាសយានដ្ឋាន Tan Son Nhat និង Da Nang បានរឹបអូសយក iPhones 15 Pro Max ចំនួន ៤២ គ្រឿង ដែលបានដឹកចេញពីប្រទេសថៃ និងសិង្ហបុរី ដោយខុសច្បាប់ តាមយន្តហោះចូលវៀតណាម។មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទ បានរកឃើញបុរសជនជាតិថៃម្នាក់ ដែលធ្វើដំណើរមកពីទីក្រុងបាងកក ដោយបានបង្ហាញសកម្មភាពគួរឱ្យសង្ស័យ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express បានចេញផ្សាយ។

មន្ត្រីគយបានឆែកឆេរលើអីវ៉ាន់របស់គាត់ ហើយបានរកឃើញទូរស័ព្ទ iPhone 15 Pro Max ចំនួន ២០ គ្រឿង ជាមួយនឹងប្រអប់ និងគ្រឿងបន្លាស់លាក់នៅខាងក្នុង ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ២៨,៦៧៦ ដុល្លារ។ ហើយសម្រាប់ទូរស័ព្ទទាំងអស់ គឺមិនបានបង្ហាញឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់។ ចំណែកមន្ត្រីប៉ូលីសនៅទីក្រុងហូជីមិញបានចាប់ខ្លួនបុរសជនជាតិវៀតណាម Tran Nhat Son ពីបទរត់ពន្ធទូរស័ព្ទ iPhone 15 Pro Max ចំនួន ២២ គ្រឿង ដែលគាត់បានទិញក្នុងតម្លៃសរុប ៩០០ លានដុងនៅសិង្ហបុរី។ គាត់ត្រូវបានមន្រ្តីគយឃាត់ខ្លួននៅអាកាសយានដ្ឋាន Tan Son Nhat ជាមួយនឹងទូរស័ព្ទផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានដាក់លក់ iPhone 15 ជាផ្លូវការនៅថ្ងៃទី ២២ ខែកញ្ញា ដោយការលក់បានចាប់ផ្តើមដំបូងនៅទីផ្សារមួយចំនួនដូចជាសហរដ្ឋអាម៉េរិក សិង្ហបុរី និងថៃ។ ហើយទូរស័ព្ទ iPhone 15 ត្រូវបានដាក់លក់ជាផ្លូវការនៅប្រទេសវៀតណាមនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខ។ ប៉ុន្តែប្រជាជនវៀតណាមជាច្រើនបានសម្រុកទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសថៃកាលពីសប្តាហ៍មុន ដើម្បីទិញទូរស័ព្ទ iPhone ថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង