Cc time web banner 054637

អាជ្ញាធរវៀតណាមឲ្យពលរដ្ឋយក«កង់អគ្គិសនី ម៉ូតូ»ដើម្បីការពារហានិភ័យអគ្គីភ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ អាជ្ញាធរនៃស្រុក Thanh Xuan នៃទីក្រុងហាណូយ បានស្នើប្រជាពលរដ្ឋរបស់ខ្លួនឲ្យយកកង់ និងម៉ូតូអគ្គិសនី ចេញពីចំណតនៃផ្ទះល្វែងខ្នាតតូច និងផ្ទះធំៗ បន្ទាប់ពីមានអគ្គីភ័យនៅអគារផ្ទះល្វែងខ្នាតតូចមួយកន្លែងនៅ Khuong Ha ដែលបានសម្លាប់មនុស្សចំនួន ៥៦ នាក់កាលពីថ្ងៃទី ១២ ខែកញ្ញា ដើម្បីការពារការពារសុវត្ថិភាព។

លោក Vo Dang Dung គណៈកម្មាធិការបក្សទីក្រុងហាណូយ បានឲ្យដឹងថាបន្ទាប់ពីមានអគ្គីភ័យនៅអគារផ្ទះល្វែងខ្នាតតូចមួយនៅ Khuong Ha ដែលបានសម្លាប់មនុស្សចំនួន ៥៦ នាក់កាលពីថ្ងៃទី ១២ ខែកញ្ញា ក្រុមមន្រ្តីបានពិនិត្យផ្ទះល្វែងខ្នាតតូចចំនួន ៩០ និងផ្ទះខ្ពស់ចំនួន ១,៨០០ ដែលជាបន្ទប់សម្រាប់ជួលត្រូវយកកង់ និងម៉ូតូអគ្គិសនីចេញពីចំណតនោះ។ ដោយមូលហេតុអគ្គីភ័យឆាបឆេះផ្ទះល្វែងនៅផ្លូវ ឃួង ហា ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីម៉ូតូប្រើសាំង ឆ្លងចរន្តអគ្គិសនី។ ប្រធាននាយកដ្ឋានសំណង់ទីក្រុងហាណូយបានស្នើសុំអាជ្ញាធរក្រុង និងស្រុក ណែនាំអ្នកវិនិយោគរៀបចំកន្លែងសម្រាប់ចតយានយន្ត កង់ និងម៉ូតូរបស់បុគ្គលិកខ្លួនឲ្យបានល្អ ប្រសិនបើមានកន្លែងមិនគ្រប់គ្រាន់ ត្រូវតែមានជម្រើសចតរថយន្តនៅខាងក្រៅអគារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង