681 ezgif.com resize
Swift cc time

ប្រតិភូកីឡាកម្ពុជា ចូលរួមបង្ហូតទង់ជាតិសម្រាប់ព្រឹត្តិការណ៍កីឡា Asian Games 2022

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ គណៈប្រតិភូកីឡាកម្ពុជា នៅថ្ងៃទី ២២ កញ្ញានេះ ត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីបង្ហូតទង់ជាតិ ក្នុងចំណោម ៤៥ប្រទេស នៅក្នុងទ្វីបអាស៊ី សម្រាប់ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន។

លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួម កម្មវិធីបង្ហូតទង់ជាតិ ក្នុងចំណោម ៤៥ប្រទេស នៅក្នុងទ្វីបអាស៊ី នៃព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន។ ហើយការចូលរួមនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីទំនាក់ទំនងរវាង កម្ពុជា-ចិន កាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ដោយផ្សារភ្ជាប់ជាមួយនឹងការចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងក្នុងព្រឹត្តិការណ៍កីឡាអាសុី។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou នឹងដំណើរការប្រកួតផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយកម្ពុជាបានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ៕


Khcct banner

អត្ថបទទាក់ទង