Cctimesw1140xh150cm copy

គីមជុងអ៊ុនប្រកាសជំរុញមិត្តភាពបន្ថែមជាមួយប្រទេសសម្ព័ន្ធមិត្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ចូលរួមនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយលើកទី 16 នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េលើកទី 8 នៅអគារទីស្នាក់ការកណ្តាលរបស់បក្សក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2023

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យចាត់វិធានការជំរុញចំណងមិត្តភាពរបស់ខ្លួនបន្ថែមជាមួយសម្ព័ន្ធមិត្ត ដើម្បីអភិវឌ្ឍទំនាក់ទំនង ជាមួយរុស្ស៊ី និងចិន បន្ទាប់ពីដំណើរទស្សនកិច្ចនារបស់លោកពេលថ្មីៗនេះ ទៅកាន់ប្រទេសរុស្សីបានបញ្ចប់ ស្របពេលដែលសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ព្រមានថា កិច្ចសហប្រតិបត្តិការលើអាវុធយោធា នឹងមានគ្រោះថ្នាក់ និងនាំមកនូវផលវិបាកដល់កូរ៉េខាងជើង។

ក្នុងអំឡុងពេលកិច្ចប្រជុំការិយាល័យនយោបាយនៅក្នុងទីក្រុងព្យុងយ៉ាង លោក គីម បានរៀបចំសម្រាប់ការងារដែលត្រូវធ្វើលើការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគីនៅ "កម្រិតខ្ពស់ថ្មីមួយនៅដំណាក់កាលជាក់ស្តែង" ដើម្បីពង្រឹង "ជោគជ័យ" នៃដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ីរបស់លោកកន្លងទៅ។លោក គីម បានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី លោក គីម បានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយបានទៅទស្សនាទីតាំងយោធា និងបច្ចេកវិទ្យាសំខាន់ៗរបស់រុស្ស៊ី។ មេដឹកនាំទាំងពីរបានប្រកាសប្តេជ្ញាចិត្តបន្តកិច្ចសហការលើបញ្ហាការពារជាតិ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យដល់កម្រិតខ្ពស់មួយទៀត។

អ្នកជំនាញបានប៉ាន់ស្មានថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ីទំនងជាបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងផ្ទេរអាវុធដែលត្រូវបានហាមឃាត់ និងវិធានការសហប្រតិបត្តិការផ្សេងទៀតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃរបស់លោក គីម កាលពីសប្តាហ៍មុន។ ក្រុមអ្នកសង្កេតការណ៍និអះអាងថាលោក គីម អាចដឹកជញ្ជូនគ្រាប់រំសេវ ដើម្បីជួយរុស្សីយកឈ្នះសង្រ្គាមលើប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានបច្ចេកវិជ្ជាអាវុធទំនើប និងជំនួយសេដ្ឋកិច្ចពីប្រទេសរុស្សីវិញ។

សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងដៃគូបានព្រមានថា រុស្ស៊ី និងកូរ៉េខាងជើងនឹងបង់ថ្លៃ ប្រសិនបើពួកគេបន្តកិច្ចព្រមព្រៀងបែបនេះ ដោយបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង។

ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol បាននិយាយថា សកម្មភាពណាមួយរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីគេចចេញពីបទដ្ឋានអន្តរជាតិនឹងមានគ្រោះថ្នាក់ និង ត្រូវបានថ្កោលទោសភា្លមៗ៕

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង