Cctimesw1140xh150cm copy

ផ្លូវដែកចិន-ឡាវ នាំប្រទេសអាស៊ាន «កាន់តែខិតជិត» នឹងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ «តាមរយៈផ្លូវដែកចិន-ឡាវ យើងអាចដឹកជញ្ជូនស្រាបៀរ និងរ៉ែរបស់ឡាវទៅកាន់ប្រទេសចិនបានយ៉ាងងាយស្រួល ហើយដឹកជញ្ជូនក្រណាត់ចិន គ្រឿងម៉ាស៊ីនជាដើមទៅកាន់ប្រទេសឡាវ ហើយក៏អាចទទួលទំនិញសម្រាប់ឆ្លងកាត់ប្រទេសឡាវ ថៃ ហើយចុងក្រោយដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ 

ឥឡូវនេះគឺកំពុងធ្វើអាជីវកម្មកាន់តែច្រើនឡើង។” នៅថ្ងៃទី 16 ខែកញ្ញា នៅក្នុងសាលតាំងពិព័រណ៍ប្រទេសឡាវនៃពិព័រណ៍ចិន-អាស៊ានលើកទី 20 លោកប្រធានក្រុមហ៊ុនឡាវមួយរូបបានលើកឡើងពីអត្ថប្រយោជន៍ដែលនាំមកដោយការបើកដំំណើរការផ្លូវរថភ្លើងចិន-ឡាវ ។

នៅខែធ្នូ ឆ្នាំ 2021 ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់នៃគំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ" ត្រូវបានបើកដំណើរការដោយជោគជ័យ។ នៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2022 ខេត្តក្វាងស៊ីបានបើកដំណើរការរថភ្លើងដឹកទំនិញអន្តរជាតិលើកដំបូងនៅលើផ្លូវដែកចិន-ឡាវ ដើម្បីបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីជាមួយឡាវ និងពង្រីកកិច្ចសហប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយបណ្តាប្រទេស RCEP ។ 

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខេត្តចំនួន 25 (តំបន់ស្វយ័ត និងក្រុង) ក្នុងប្រទេសចិនបានបើកដំណើរការរថភ្លើងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនចិន-ឡាវជាបន្តបន្ទាប់ ដោយការដឹកជញ្ជូនទំនិញគ្របដណ្តប់លើប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងប្រទេសដទៃទៀតដែលរួមគ្នាកសាង"ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ" ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង