ចិន៖ នៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2023 ពិពិព័រណ៍ចិន-អាស៊ានលើកទី២០ និងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ានដែលមានរយៈពេលបួនថ្ងៃ នៅទីក្រុងណាននីង ត្រូវបានបញ្ចប់ដោយជោគជ័យ។
ព្រឹត្តិការណ៍នេះមានផ្លែផ្កា និងបង្ហាញពីចំណុចសំខាន់ៗជាច្រើន៖
ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងចិន និងអាស៊ានបានឈានដល់កម្រិតថ្មីមួយ ហើយស្តង់ដារនយោបាយ និងការទូតត្រូវបានធ្វើឱ្យប្រសើរឡើង។ ភ្ញៀវថ្នាក់រដ្ឋមន្ត្រីចំនួន 337 នាក់មកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនោះមានប្រទេសអាស៊ានចំនួន 161នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។
កម្មវិធីតាំងពិព័រណ៌ឆ្នាំនេះបានវិលមករកកម្រិតមុនការរីករាលដាលនៃជំងឺកូវីដ១៩វិញហើយ ដោយមានផ្ទៃដីតាំងពិព័រណ៍ទំហំ ១០២.០០០ ម៉ែត្រការ៉េ តំបន់តាំងពិព័រណ៌នៅក្រៅប្រទេសមានចំនួនជាង ៣០% និងមានស្តង់ចំនួន ៥.៤០០ សរុបមានក្រុមហ៊ុនចំនួន ១.៩៥៣ មកពី ៤៦ ប្រទេសចូលរួមពិព័រណ៌ (រួមទាំង ក្រុមហ៊ុនចំនួន350 ក្នុងចំណោម ក្រុមហ៊ុន500 កំពូលរបស់ពិភពលោក និង ក្រុមហ៊ុនកំពូល 500 របស់ចិន និងក្រុមហ៊ុនល្បីៗ) បើធៀបនឹងលើកមុនបានកើនឡើង 18.2% ។
គម្រោងចំនួន 17 ដែលមានតម្លៃជាង 5 ពាន់លានយន់ត្រូវបានចុះហត្ថលេខា កើនឡើង 54.5% ធៀបនឹងលើកមុន។ គម្រោងចំនួនជាង 20នៃគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងគម្រោង "ចេញក្រៅប្រទេស " សម្រាប់សហគ្រាសចិនត្រូវបានចុះហត្ថលេខា ដែលឈានដល់កម្រិតខ្ពស់ថ្មីមួយក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ។