Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ចិនបង្កើនការផលិតគ្រាប់ធញ្ញជាតិ ដើម្បីធានាការប្រមូលផលកាន់តែខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ នៅក្នុងខេត្ត ជាំងស៊ី ភាគខាងកើតនៃប្រទេសចិន ត្រូវបានគេចាត់ទុកថាជាតំបន់កសិកម្មដ៏សំខាន់មួយរបស់ប្រទេសចិន ដែលទទួលបានទិន្នផលគ្រាប់ធញ្ញជាតិច្រើនប្រមាណ ២១៥ លានតោនសម្រាប់រយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ក្នុងតំបន់ព្រំដែនរវាងតំបន់ដាំដុះដំណាំបីរដូវ និងពីររដូវ ការដាំដុះស្រូវ ជាការផ្តោតសំខាន់នៃផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខេត្ត ជាំងស៊ី។ ខេត្តនេះផលិតបានគ្រាប់ធញ្ញជាតិប្រមាណ ៣,២ ភាគរយ នឹង ២,៣ ភាគរយនៃដីដាំដុះ។ ឆ្នាំនេះផ្ទៃដីសាបព្រួសស្រូវដំបូងរបស់ខេត្ត ជាំងស៊ី បានកើនឡើងឈានដល់ ១,២០២ លានហិកតា ហើយទិន្នផលស្រូវសរុបទទួលបានចំនួន ៦,៨៤៥ ពាន់លានគីឡូក្រាម។

យោងតាមលោក Liu Guanghua អនុប្រធាននាយកដ្ឋានកសិកម្ម និងកិច្ចការជនបទនៃខេត្ត ជាំងស៊ីបានឲ្យដឹង កសិកម្មឆ្នាំនេះកសិករបានផ្តោតលើគោលដៅផលិតគ្រាប់ធញ្ញជាតិនៅឆ្នាំនេះ ដោយមានផែនការរួមនៃការថែរក្សាផ្ទៃដីដាំដុះ ការកែលម្អទិន្នផល និងការធ្វើឱ្យប្រសើរនូវរចនាសម្ព័ន្ធនៃការដាំដុះដំណាំ។ ដើម្បីរក្សាទំហំផ្ទៃដីដាំដុះ រឿងដំបូងគឺរក្សាបាននូវស្ថិរភាពផ្ទៃដីដាំដុះទ្វេដង ហើយកសិករក៏បានបង្កើនការដាំដុះលើដីស្រែប្រាំងក្នុងកម្រិតមធ្យមផងដែរ។ មជ្ឈមណ្ឌលសេវាកម្មកសិកម្មដែលស្ថិតនៅនាពេលបច្ចុប្បន្ននេះ ដែលខេត្តនេះបានសាងសង់មានចំនួន ១០៤ មជ្ឈមណ្ឌល នៅទូទាំងខេត្ត និងមជ្ឈមណ្ឌលបណ្តុះពូជស្រូវចំនួន ៨២៧៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង