ចិន៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេទិកាកបង្កើតថ្មី និងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនិញចិន-អាស៊ាន ត្រូវបានប្រារព្ធឡើងនៅទីក្រុងណាននីង។ តំណាងជាង ២០០ នាក់មកពីបណ្តាប្រទេសអាស៊ាន និងអាជ្ញាធរពាណិជ្ជកម្មទំនិញក្នុងស្រុក សមាគមធុរកិច្ច ស្ថាប័នស្រាវជ្រាវ វេទិកាពាណិជ្ជកម្មទំនិញ ក្រុមហ៊ុនផលិត និងពាណិជ្ជករបានចូលរួមក្នុងវេទិកានេះ។
យោងតាមរបាយការណ៍នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការនាំចូល និងនាំចេញរបស់ខេត្តក្វាងស៊ីទៅកាន់អាស៊ានមានចំនួន ១៦១.៣៨ ពាន់លានយន់ ដែលស្មើនឹង ៤៧.៦% នៃពាណិជ្ជកម្មបរទេសសរុបរបស់ខេត្តក្វាងស៊ី។ ក្នុងចំណោមនោះ អត្រាកំណើននៃប្រភេទទំនិញជាច្រើនដែលនាំចូលពីអាស៊ានមានលើសពី ៤០%។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីខេត្តក្វាងស៊ីបានពន្លឿនការបង្កើតវេទិកាពាណិជ្ជកម្មទំនិញ។
ក្នុងខែវិច្ឆិកាឆ្នាំមុន វេទិកាពាណិជ្ជកម្មទំនិញBeibu Gulf (ខេត្តក្វាងស៊ី) ត្រូវបានបើកដំណើរការ។ នាពេលបច្ចុប្បន្ននេះ វេទិកានេះបានសម្រេចទំហំពាណិជ្ជកមុ្ម សរុបចំនួន ១២.៧ ពាន់លានយន់ ការជួញដូរនៅកន្លែងចំនួន ៤.៦៩៤ លានតោន ការទូទាត់មូលនិធិតាមប្រព័ន្ធអ៊ីនធើណិតចំនួន ១.៩៩៧ ពាន់លានយន់ និងក្រុមហ៊ុនជាសមាជិកដែលបានចុះឈ្មោះចំនួន ១១៧ ។
សូមជម្រាបថា វេទិកានេះក៏បានប្រារព្ធពិធីចុះហត្ថលេខាលើគម្រោងចំនួន ៥ ដែលមានតម្លៃកិច្ចព្រមព្រៀងសរុបជាង ២៩.៧ ពាន់លានយន់ ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការទិញទំនិញភាគច្រើនដូចជាប្រេងឆៅ ប្រេងដូង ធ្យូងថ្ម រ៉ែជាដើម៕