ចិន៖ សកម្មភាពរំលឹកខួបនៃការវាយប្រហាររបស់ទាហានជប៉ុនចូលទឹកដីចិនកាលពីឆ្នាំ ១៩៣៧ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសចិនកាលពីថ្ងៃចន្ទ ដែលជាខួបលើកទី ៩២ នៃឧប្បត្តិហេតុថ្ងៃទី ១៨ ខែកញ្ញា ដែលជាការចាប់ផ្តើមនៃសង្រ្គាមប្រជាជនចិន និងជប៉ុនអស់រយៈពេល ១៤ ឆ្នាំនៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ពីធីរំលឹកខួបនេះធ្វើឡើងដើម្បីកាន់ទុក្ខដល់វីរបុរសដែលបានបាត់បង់ជីវិត និងជនរងគ្រោះក្នុងសង្រ្គាមជប៉ុន-ចិន។
នៅព្រឹកព្រលឹមស្រាងៗ អតីតមន្ត្រីរាជការ មន្ត្រីរដ្ឋាភិបាល និងនិស្សិតវ័យក្មេងបានប្រមូលផ្តុំគ្នានៅសាលតាំងពិព័រណ៌ប្រវត្តិសាស្ត្រចិននៅភាគឦសានក្នុងទីក្រុង Changchun រដ្ឋធានីនៃខេត្ត Jilin ភាគឦសាននៃប្រទេសចិន ដើម្បីរួមគ្នាកាន់ទុក្ខដល់ទាហានដែលបានពលីជីវិតដោយវីរភាពដើម្បីឯករាជ្យភាពរបស់ប្រជាជនចិន។
នាថ្ងៃដដែល សកម្មភាពរំលឹកខួបនេះក៏ត្រូវបានប្រារព្ធឡើងនៅក្នុងសួនអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នៅទីក្រុង Hulin ខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ទាហានចូលថ្មីជាច្រើនបានលើកដៃស្តាំរបស់ពួកគេ ហើយស្បថនឹងទង់ជាតិយោធា ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជន។ នៅមុខវិមាន ទាហានទាំងអស់បានសម្តែងការស្ងៀមស្ងាត់មួយភ្លែតចំពោះអ្នកស្លាប់ នៅទីក្រុង Shijiazhuang ខេត្ត Hebei ភាគខាងជើងប្រទេសចិន សិស្សជាង ៦០ នាក់បានទៅទស្សនាកន្លែងបញ្ចុះសពដ៏ធំមួយដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ។
លោក Wang Dandan គ្រូបង្រៀននៃសាលាបឋមសិក្សា Hengxi បាននិយាយថា "យើងបានប្រារព្ធសកម្មភាព ដើម្បីជួយសិស្សចងចាំប្រវត្តិសាស្ត្រ ហើយកុំភ្លេចការលះបង់របស់ដូនតា និងបណ្តុះនូវអារម្មណ៍ស្នេហាជាតិរបស់ពួកគេឡើយវិញ"។
គួរបញ្ជាក់ថានៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ១៩៣១ ទាហានជប៉ុនបានបំផ្ទុះតំបន់មួយនៃផ្លូវដែកក្នុងទីក្រុង Shenyang ហើយបានចោទប្រកាន់យោធាចិនថាជាអ្នកបំផ្ទុះហើយក្រោយមកក៏យកលេសវាយចូលប្រទេសចិន។ ដោយប្រើការបំផ្ទុះនេះជាលេស កងកម្លាំងជប៉ុនបានវាយប្រហារលើយោធាភូមិ Beidaying និងទម្លាក់គ្រាប់បែកលើតំន់ Shenyang នៅយប់ដដែល ដោយបើកការលុកលុយពេញលេញនៅភាគឦសានប្រទេសចិនដែលសង្រ្គាមនេះបានបណ្តាលឲ្យពលរដ្ឋចិនជាច្រើនលាន់នាក់រងទុក្ខវេទនា និងបាត់បង់ជីវិត៕