Cc time web banner 054637

កូរ៉េខាងត្បូងព្រមានប្រើ«នុយក្លេអ៊ែរ»ប្រសិនបើគីមជុងអ៊ុនហានបំផ្ទុះសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កូរ៉េ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានកូរ៉េខាងជើងថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងសងសឹកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងជើងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោក Yoon អះអាងថាសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង "បានបញ្ជាក់ជាថ្មីថា រាល់ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើង នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស លើសលប់"និងមិនធ្លាប់មានពីមុនមក។

មេដឹកនាំកូរ៉េខាងត្បូងរូបនេះសង្គត់ធ្ងន់ថា ការសម្រេចចិត្តរបស់ប្រទេសកូរ៉េខាងជើងក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនឹង “នាំមកនូវការបញ្ចប់នៃរបប” ដែលដឹកនាំដោយលោកគីមជុងអ៊ុននៅក្នុងទីក្រុងព្យុងយ៉ាង។ គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោងជាបន្តបន្ទាប់ក្នុងឆ្នាំនេះ ហើយបានព្រមានជាច្រើនដងថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួននោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង