Cctimesw1140xh150cm copy

រដ្ឋមន្រ្តីការបរទេសចិនទៅរុស្សីមុនជំនួប រវាងលោកស៊ីជិនភីង-ពូទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី

ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី នាថ្ងៃ ទី១៨ ខែកញ្ញានេះបានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសរុស្សីមុនជំនួងរវាងលោកស៊ី និងពូទីនកើនឡើងនាពេលខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចលោក វ៉ាងយី ទៅរុស្សីនេះត្រូវបានគេរំពឹងថាចិននិងរុស្សីកំពុងតែត្រួសត្រាយផ្លូវមិត្តភាពរវាងគ្នាឲ្យឈានដល់កម្រិតកំពូលថែមួយកម្រិតទៀត។ ដំណើរទស្សនកិច្ចលោក វ៉ាងយី ទៅរុស្សីនេះធ្វើឡើងមុនដំណើរទស្សនកិច្ចដ៏សំខាន់មួយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងប៉េកាំងក្នុងខែតុលាខាងមុខនេះ។

លោកវ៉ាងយី និងពូទីន ចាប់ដៃគ្នាក្នុងជំនួបកាលពីពេលកន្លងទៅ

ក្នុងដំណើរទស្សនកិច្ចទៅប្រទេសរុស្សីលោកក៏នឹងជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្សីលោក Nikolai Patrushev សម្រាប់កិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំ។លោកក៏ត្រូវបានគេរំពឹងថានឹងជជែកអំពីប្រធានបទសំខាន់ៗសម្រាប់ដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់រដ្ឋធានីចិនសម្រាប់វេទិកាខ្សែក្រវាត់និងផ្លូវលើកទីបីបន្ទាប់ពីការអញ្ជើញរបស់ប្រធានាធិបតី ស៊ីជិនភីង។ លោកពូទីនបានចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវចំនួនពីរលើកដំបូងរបស់ប្រទេសចិនក្នុងឆ្នាំ ២០១៧ និង ២០១៩ ។

ពូទីនមិនបានធ្វើដំណើរទៅក្រៅប្រទេសឡើយចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកពីបទនិរទេសកុមាររាប់រយនាក់ពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ នៅថ្ងៃទី១ ខែកញ្ញា កន្លងទៅ លោក ពូទីន បាននិយាយថា លោករំពឹងថានឹងជួបលោក ស៊ី ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថាលោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនម្តងរឺយ៉ាងណានោះទេ។

លោកវ៉ាងយី និងពូទីន ចាប់ដៃគ្នាក្នុងជំនួបកាលពីពេលកន្លងទៅ

លោក វ៉ាងយី បានធ្វើទស្សនកិច្ចចុងក្រោយនៅប្រទេសរុស្សីកាលពីខែកុម្ភៈ នៅមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលធ្វើឲ្យសហរដ្ឋអាម៉េរិកព្រួយបារម្ភយ៉ាងខ្លាំង ហើយបានចោទប្រកាន់ប្រទេសទាំងពីរដោយលោកខាងលិចបានលើកឡើងទស្សនៈមួយថា “ព្រំដែនអាចត្រូវបានគូសឡើងវិញដោយកម្លាំង”ប្រសិនបើចាំបាច់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង