Cctimesw1140xh150cm copy

ខេត្តយូណានប្រទេសចិនផ្តល់រថយន្តសម្អាតផ្លូវ ២គ្រឿង ម៉ាស់២២ ០០០ដល់ខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីប្រគល់ដែលជាជំនួយរបស់ចិន

សៀមរាប៖ការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានប្រគល់រថយន្តសម្អាតផ្លូវចំនួន ២គ្រឿង និង ម៉ាស់ចំនួន ២២ ០០០ម៉ាស់ជូនដល់រដ្ឋបាលខេត្តសៀមរាមដែលកម្មវិធីនេះរៀបចំឡើងក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និង ឯកឧត្តម LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប និង លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ នៅសាលាខេត្តសៀមរាប ។

លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកអាជ្ញាធរខេត្តសៀមរាប តែងតែធ្វើការគាំទ្រ និង សម្របសម្រួលរាលសកម្មភាព របស់ក្រុមហ៊ុន ក្នុងកិច្ចដំណើរការកសាងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិ ហើយក្រុមហ៊ុននិងស្ថាបនាឲ្យបានរួចរាលនៅក្នុងឆ្នាំ២០២៣ ។ ក្នុងនាមប្រជាជនខេត្តយូណាន លោកក៏បានបញ្ជាក់ថា នេះគឺជាសមិទ្ធិសង្គម ប្រកបដោយប្រសិទ្ធភាព ដែលបានជួយផ្តល់ នូវរថយន្តសម្អាតបរិស្ថានក្នុងក្រុង ដើមី្បគាំទ្រក្នុងកិច្ចអភិវឌ្ឍន៍ក្រុងទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប ។ ម៉្យាងទៀតខេត្តយូណាន និង ខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នាជាយូឆ្នាំមកហើយ ព្រមទាំងមានកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អនឹងគ្នា ហើយក៏ជា ប្រវត្តិសាស្ត្រមួយនេះ និងធ្វើឲ្យខេត្តមួយនេះ ឲ្យកាន់តែមានសោភណ្ឌភាពដ៏ស្រស់ត្រកាលឡើងថែមទៀតផង ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានសម្តែងនូវអំណរគុណចំពោះ ប្រជាជនខេត្តយូណាន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវរថយន្តសម្អាតបរិស្ថានតាមដងផ្លូវក្នុង ក្រុងសៀមរាប ចំនួន០២គ្រឿង រួមទាំងម៉ាស់ ២២ ០០០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តសៀមរាប ដោយខេត្តសៀមរាប និង ខេត្តយូណាន បានចងនូវសម្ព័ន្ធមេត្រីភាពនឹងគ្នា ចាប់តាំង ពីឆ្នាំ២០០៦មកដល់ពេលនេះ បានធ្វើការទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នា និង ទទួលបានលទ្ធផលជាផ្លែផ្កាទៀតផង ។

បើតាម លោក ពិន ប្រាកដ ខេត្តសៀមរាប កំពុងធ្វើការអភិវឌ្ឍន៍ ហើយក៏ជាការចាំបាច់បំផុតរបស់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើការសម្អាតអនាម័យ បរិស្ថានក្នុងក្រុងទេសចរណ៍មួយនេះ ឲ្យកាន់តែស្រស់ ស្អាត ប្រកបដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ លោកបាន បន្តទៀតថា ទោះបីនៅលើពិភពលោកជួបនូវបញ្ហាវបត្តិកូវិដ១៩ក៏ពិតមែន តែអាជ្ញាធរខេត្តសៀមរាបក៏មិនប្រងើយកន្តើយ លើកិច្ចអភិវឌ្ឍខេត្ត ដោយបានធ្វើការជួសជុល ស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឡើង ដើមី្បធ្វើឲ្យខេត្តសៀមរាប កាន់តែមានភាពទាក់ទាញ ដល់ ភ្ញៀវទេសចរណ៍ទៀតផង ។

ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានការិយាល័យកុងស៊ុល ចិន ប្រចាំខេត្តសៀមរាប ដែលតែងតែជួយធ្វើការសម្របសម្រួលដល់កិច្ចការទាំងនេះផងដែរ ។

ឯកឧត្តម LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា រាល់កិច្ចទំនាក់ទំនងរវាង ខេត្តទាំងពីរ ឯកឧត្តមនឹងធ្វើការសម្របសម្រួលជម្រុញឲ្យកាន់តែខ្លាំងក្លាថែមទៀត នឹងធ្វើឲ្យខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍន៍ឡើង ថែមទៀត ក្នុងវិស័យទេសចរណ៍ ក្រោយពេលដែលការសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរ បានរួចរាល់នោះ ឯកឧត្តមសង្ឃឹមជឿ ជាក់ថា សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាប និង មានការឈានឡើងទៀតផង ៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង