Cctimesw1140xh150cm copy

ទឹកជំនន់នៅលីប៊ីបណ្តាឲ្យមនុស្សជាង«១ម៉ឺនាក់»បាត់បង់ជីវិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

លីប៊ី៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏សាហាវមិនធ្លាប់មានដែលបានវាយប្រហារទីក្រុង Derna ភាគខាងកើតប្រទេសលីប៊ីបានបណ្តាឲ្យអ្នកស្លាប់បានកើនឡើងដល់ ១១.៣០០ នាក់ ខណៈ ១១.០០០ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ដោយក្នុងនោះមានមនុស្សបាត់ខ្លួនជាច្រើននាក់ត្រូវបានកប់នៅក្រោមភក់ កំទេចកំទី ហើយមួយចំនួនទៀតត្រូវបានបក់បោកទៅកាន់មហាសមុទ្រ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយដោយប្រទេសលីប៊ីគិតត្រឹមថ្ងៃសុក្រនេះ។

ព្យុះមេឌីទែរ៉ាណេបានបោកបក់នៅភាគខាងកើតប្រទេសលីប៊ី ដោយបង្កឲ្យមានទឹកជំនន់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយផ្លូវជាច្រើនក្នុងប្រទេស។ស្ថានភាពនៅក្នុងទីក្រុង Derna ដែលជាទីក្រុងកំពង់ផែនៅភាគខាងកើតប្រទេសលីប៊ី មានភាពធ្ងន់ធ្ងរជាពិសេស ដោយចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតអាចលោតដល់២ម៉ឺននាក់។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ មជ្ឈមណ្ឌលសង្គ្រោះ និងសង្គ្រោះបន្ទាន់របស់ Derna បានបង្កើនស្ថានភាពអាសន្ននៅក្នុងទីក្រុងដល់កម្រិតខ្ពស់បំផុត ហើយមានតែក្រុមជួយសង្គ្រោះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីក្រុង។ មន្រ្តីក្នុងប្រទេសលីប៊ីបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយ និងការជួយសង្រ្គោះផ្សេងៗទៀតដល់ពលរដ្ឋដែលកំពុងតែរងគ្រោះ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌កាលពីថ្ងៃព្រហស្បតិ៍បានចេញការអំពាវនាវភ្លាមៗហើយបានអនុម័យកញ្ចប់ថវិការជាតិជាង ៧១.៤ លានដុល្លារអាម៉េរិក ដើម្បីបំពេញតម្រូវការបន្ទាន់សម្រាប់ជួយសង្រ្គោះប្រជាជនលីប៊ីដែលរងគ្រោះដោយសារទឹកជំនន់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង