Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

ឆេះផ្ទះល្វែងមួយកន្លែងនៅវៀតណាម បណ្តាឲ្យមនុស្ស៥៦នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ យ៉ាងហើចណាស់មនុស្ស ៥៦ នាក់បានស្លាប់ និង ៣៧ នាក់បានរងរបួសនៅក្នុងអគ្គីភ័យឆាបឆេះផ្ទះល្វែងមួយក្នុងទីក្រុងហាណូយកាលពីល្ងាចថ្ងៃអង្គារ។ក្នុងចំណោមសាកសពទាំង៥៦នោះ មាន៣៦នាក់ត្រូវបានកំណត់អត្តសញ្ញាណ ។ ជនរងគ្រោះភាគច្រើនបានស្លាប់នៅនឹងកន្លែង ខណៈអ្នកខ្លះទៀតស្លាប់នៅមន្ទីរពេទ្យ។ប៉ូលីសហាណូយនៅរសៀលថ្ងៃពុធបានចាប់ខ្លួនម្ចាស់អគារ Nghiem Quang Minh អាយុ ៤៤ ឆ្នាំដើម្បីស៊ើបអង្កេតថាតើគាត់បានបំពានច្បាប់សុវត្ថិភាពអគ្គីភ័យឬយ៉ាងណា។

អគ្គីភ័យបានឆាបឆេះកាលពីវេលាម៉ោង១១យប់នៅផ្ទះ ១០ ជាន់ បែងចែកជាបន្ទប់សម្រាប់ជួល ជាង ៤០ គ្រួសារ នៅផ្លូវលំមួយនៅផ្លូវ Khuong Ha ក្នុងស្រុក Thanh Xuan ។អ្នកស្រុកជាច្រើនត្រូវបានបង្ខំចិត្តលោតពីលើអាគារដើម្បីគេចពីការឆាបឆេះ។អ្នកពន្លត់អគ្គីភ័យបានជួយសង្រ្គោះមនុស្សចំនួន ៧០ នាក់ និងបញ្ជូនពួកគេចំនួន ៥៤ នាក់ទៅកាន់មន្ទីរពេទ្យ។ក្នុងចំណោមសាកសពទាំង៥៦នាក់ មាន៣៩នាក់ត្រូវបានកំណត់អត្តសញ្ញាណ ។

អាជ្ញាធរក្រុងហាណូយបានផ្តល់ថវិកាចំនួន ៣៧ លានដុង (១.៥៣១ ដុល្លារ) សម្រាប់គ្រួសារជនរងគ្រោះដែលបានស្លាប់ម្នាក់ៗ និង ១២,៤ លានដុងសម្រាប់អ្នករងរបួសម្នាក់ៗ។ ទីក្រុងក៏នឹងផ្តល់ជំនួយដល់សិស្សានុសិស្ស និងកម្មករដែលជួល ដោយម្នាក់ៗទទួលបាន ១,៥ លានដុងក្នុងមួយខែសម្រាប់រយៈពេល ៦ ខែ។អ្នករងរបួសក្នុងគ្រោះអគ្គិភ័យដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវរ៉ាប់រងទាំងស្រុង។

គួរបញ្ជាក់ថានេះគឺជាអគ្គិភ័យដែលមានចំនួនអ្នកស្លាប់និងរបួសច្រើនជាងគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងប្រទេសវៀតណាម។ នៅខែកញ្ញា ឆ្នាំ 2022 អគ្គីភ័យនៅហាងខារ៉ាអូខេមួយកន្លែងនៅទីក្រុង Binh Duong បានបណ្តាលឲ្យមនុស្ស ៣២ នាក់ស្លាប់។កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ហាងខារ៉ាអូខេមួយនៅស្រុក Cau Giay ទីក្រុងហាណូយបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន ៣នាក់ ដោយបានសម្លាប់មនុស្ស ១៣នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង