Cctimesw1140xh150cm copy

ពូទីន ទទួលសំណើរគីមជុងអ៊ុន ដែលអញ្ចើញលោកទៅទស្សនកិច្ចនៅកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទីក្រុងព្យុងបានឲ្យដឹងនាថ្ងៃព្រហស្បតិ៍ នេះថាមេដឹកនាំរុស្សីលោក ពូទីនបានយល់ព្រមទៅទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងតបតាមការអញ្ជើញរបស់លោក គីមជុងអ៊ុន ក្នុងជំនួបជាមួយពូទីនក្នុងទឹកដីរុស្សីលោក គីម ជុងអ៊ុន បានអបអរសាទរ "កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ" និងប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាពឲ្យបានល្អមួយកម្រិតទៀត។

ក្នុងជំនួបរវាងបណ្តាមេដឹកនាំប្រទេសពីរនេះ ពូទីនក៏បានអញ្ជើញមេដឹកនាំកូរ៉េខាងជើងទៅត្រួតពិនិត្យការបង្ហាញនាវាចម្បាំងរុស្ស៊ីក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកផងដែរ ដើម្បី "បង្ហាញពីសមត្ថភាពនៃកងនាវាចរប៉ាស៊ីហ្វិក" ។ ដំណើរទស្សនកិច្ចនេះត្រូវបានសម្ព័ន្ធមិត្តលោកខាងលិចបានលើកឡើងពីការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងអាវុធដែលអាចកើតមានរវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលសង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនកំពុងបន្ត។

បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃពុធ "លោក គីម ជុងអ៊ុន បានអញ្ជើញលោក ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនាពេលខាងមុខ"។ លោកពូទីនបានទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់លោកក្នុងការបន្តដំណើរទៅមុខជានិច្ចនូវប្រវត្តិសាស្ត្រ និងប្រពៃណីនៃមិត្តភាពរុស្ស៊ី-កូរ៉េខាងជើង។លោក គីម បានប្រាប់លោក ពូទីន កាលពីថ្ងៃពុធថា លោកប្រាកដថា រុស្ស៊ីនឹងឈ្នះនិងទទួលបាន "ជ័យជម្នះដ៏អស្ចារ្យ" លើសត្រូវរបស់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង