Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ចិនជម្លៀសពលរដ្ឋជាង១៣,០០០នាក់ ក្រោយព្យុះភ្លៀងវាយប្រហារភាគខាងត្បូងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ព្យុះភ្លៀងបានវាយប្រហារតំបន់មួយចំនួននៅក្នុងខេត្ត ក្វាងទុង និង ហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានជន់លិចផ្លូវថ្នល់ និងបណ្តាលឱ្យមានការជម្លៀសមនុស្សជាង ១៣,០០០ នាក់ទៅកាន់កន្លែងសុវត្ថិភាព។

ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមនៅក្នុងទីក្រុង Sanya នៃខេត្ត Hainan កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យមានការលិចទឹកនៅតាមដងផ្លូវមួយចំនួន ភ្លៀងធ្លាក់ជាមធ្យមនៅក្រុងសាន់យ៉ាបានឡើងដល់ ១២៣,៩ មិល្លីម៉ែត្រ។ រថយន្តក្រុងមួយដែលដឹកមនុស្ស ១៩ បានជាប់គាំងនៅលើផ្លូវលិចទឹកក្នុងស្រុក Tianya ជាមួយនឹងកម្រិតទឹកឡើងដល់ជម្រៅ ៨០ សង់ទីម៉ែត្រ។ក្រុមអ្នកសង្រ្គោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកំពុងតែរងគ្រោះ ហើយបានជួយមនុស្សទាំងអស់ដែលជាប់នៅក្នុងឡានក្រុងចេញមកវិញដោយសុវត្ថិភាព។

នៅថ្ងៃដដែលនោះ ក្រុមជួយសង្រ្គោះក៏បានជម្លៀសអ្នកស្រុកជាច្រើននាក់នៅក្នុងស្រុក Jiyang ផងដែរ។នៅក្រោមឥទ្ធិពលនៃព្យុះទីហ្វុង Haikui ទីក្រុង Yangjiang ក្នុងខេត្ត Guangdong បានឃើញព្យុះភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមធ្យម 155.2 មិល្លីម៉ែត្រក្នុងរយៈពេល 24 ម៉ោង។

អាជ្ញាធរមូលដ្ឋានបានបង្កើនការឆ្លើយតបបន្ទាន់សម្រាប់ការគ្រប់គ្រងទឹកជំនន់ដល់កម្រិតទី II ដែលជាកម្រិតខ្ពស់បំផុតទីពីរនៅក្នុងប្រព័ន្ធឆ្លើយតប ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែងលើបទប្បញ្ញត្តិអាងស្តុកទឹកដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។

មន្រ្តីចិនម្នាក់បានឲ្យដឹងថា "បច្ចុប្បន្នក្រុមមន្រ្តីកំពុងបំពេញកាតព្វកិច្ច ២៤ ម៉ោងពេញ និងតាមដានយ៉ាងដិតដល់នូវកម្រិតទឹកនៃទន្លេ។ លោកបានបង្កើតផែនការសង្រ្គោះបន្ទាន់ផ្សេងៗ ដើម្បីធានាសុវត្ថិភាព ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនដែលរស់នៅតាមដងទន្លេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង