Cctimesw1140xh150cm copy

សម្តេច ស ខេង បង្ហាញជំហរជាថ្មីគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោយការឃោសនាបំបែកបំបាក់ផ្ទៃក្នុង

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
ម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី ១១ កញ្ញាម្សិលមិញ បានចេញសារផ្ញើជូនអ្នកគាំទ្ររបស់ខ្លួនជាថ្មីម្តងទៀត ដោយប្រកាសជំហរដ៏ពេញទំហឹងឥតងាករេបន្តគាំទ្រ និងលើកទឹកចិត្តតាមការដែលអាចធ្វើបាន រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។ការប្រកាសជំហរយ៉ាងដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការឃោសនាក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន សម្តេច ស ខេង ដែលជាឪពុករបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី បានប្រកាសជំហរជាថ្មីថា សម្តេច មានជំហរដ៏ពេញទំហឹងឥតងាករេបន្តគាំទ្រ និងលើកទឹកចិត្តតាមការដែលអាចធ្វើបាន រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានសម្រេច និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ តាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើងជាផ្លូវការ បណ្តាញសង្គមដែលមាននិន្នាការប្រឆាំង បានប្រើប្រាស់ការឃោសនាមាននានា ដែលគណបក្សប្រជាជនកម្ពុជាយល់ថាដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះក្រុម សម្តេច ស ខេង​ ជាប្រធានបទមួយសម្រាប់វាយប្រហារ។

បើតាមសម្តេច ស ខេង ការលើកឡើងរបស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ និង បានអំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង