Cctimesw1140xh150cm copy

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅម៉ារ៉ុកកើនឡើងដល់ ២,៦៨១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ារ៉ុក៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រ បានកើនឡើងដល់ ២,៦៨១នាក់ ហើយមនុស្សជាង ២,៥០១នាក់បានរងរបួស គិតត្រឹមថ្ងៃអង្គារនេះ។ នេះបើយោងតាមព័ត៌មានចុងក្រោយពីក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុក។

គ្រោះរញ្ជួយដីចំចំណុចកណ្តាលគឺនៅជិតទីក្រុង Ighil ក្នុងខេត្ត Al Haouz ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងចាស់ Marrakesh ក្រោយគ្រោះរញ្ជួយដីកើតឡើងភ្លាមៗហេដ្ឋារចនាសម្ព័ន្ធនាៗជាច្រើននៅក្នុងតំបន់រងការខូចខាត អាគារជាច្រើនពាន់ខ្នង រួមទាំងទ្រព្យសម្បត្តិពលរដ្ឋក្នុងតំបន់បានរងការបំផ្លិចបំផ្លាញមិនធ្លាប់មានពីមុនមក។ អ្នកស្រុកជាច្រើនពាន់នាក់បានបង្ខំចិត្តជម្លៀសខ្លួនស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្ន មន្រ្តិរដ្ឋាភិបាលក៏បាននឹងកំពុងស្វែងរកក្រុមគ្រួសារ និងសាច់ញាតិដែលកំពុងតែបាត់ខ្លួនក្នុងព្រឹត្តិការណ៍ដ៏សោកសង្រេកនេះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង