Cctimesw1140xh150cm copy

អាម៉េរិក និងវៀតណាមព្រមានប្រឆាំងនឹង "ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង" នៅសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហាណូយ៖ សហរដ្ឋអាម៉េរិក និងវៀតណាមនាថ្ងៃច័ន្ទនេះបានចាប់ដៃគ្នាព្រមានប្រឆាំងនឹង "ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង" នៅក្នុងសមុទ្រចិនខាងត្បូងការព្រមាននេះធ្វើឡើងក្នុងជំនួបរវាងមេដឹកនាំអាម៉េរិកចូបៃដិន កំពុងជួបគ្នាក្នុងទីក្រុងហាណូយ ការចេញសារព្រមានបែបនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយដែលពាក់ព័ន្ធនឹងនាវាចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង។

លោក ចូបៃដិន និងប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាននិយាយថា ការទាមទារប្រកួតប្រជែងលើផ្លូវទឹកជាយុទ្ធសាស្ត្រត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ ហើយការប្រើប្រាស់កម្លាំងណាមួយលើសមុទ្រចិនខាងត្បូងហួសពីច្បាប់កំណត់នោះប្រទេសទាំងពីរនិងឆ្លើយតបភ្លាមៗ។

លោក បៃដិន និងលោក Trong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា "មេដឹកនាំបានគូសបញ្ជាក់ពីការគាំទ្រដោយមិនងាករេរបស់ពួកគេសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង"ជុំវិញនៃជម្លោះសមុទ្រចិនខាងត្បូង ។ មេដឹកនាំទាំងពីរក៏បានអំពាវនាវឱ្យមាន "សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើយន្តហោះ និងពាណិជ្ជកម្មស្របច្បាប់គ្មានការរារាំងនៅក្នុងសមុទ្រចិនខាងត្បូង"។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខជាមួយទីក្រុងប៉េកាំងលើបញ្ហាជាច្រើនរួមមានពាណិជ្ជកម្ម សន្តិសុខ សិទ្ធិមនុស្ស និងបម្រែបម្រួលអាកាសធាតុ ហើយកំពុងសម្លឹងមើលការជំរុញបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង