ហ្វីលីពីន៖ ហ្វីលីពីនបានថ្កោលទោសឆ្មាំឆ្នេរសមុទ្រ និងកងជីវពលដែនសមុទ្ររបស់ចិនដែលកំពុងបង្ហាញ អាកប្បកិរិយា ខុសច្បាប់ ឈ្លានពាន និងបង្កអស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង ចិនបានបញ្ជូនកប៉ាល់មួយចំនួនទៅកាន់សមុទ្រចិនខាងត្បូងដែលបានធ្វើឲ្យវិវាទរវាងសមុទ្រចិន និងបណ្តាប្រទេសមួយចំនួនទៀតកំពុងតែស្ថិតនៅក្នុងបន្ទាន់ក្រហម។
ឆ្មាំទាហានហ្វីលីពីនបានឲ្យដឹងថាកប៉ាល់របស់ចិនបានធ្វើការយាយី និងកំពុងតែឈ្លានពានទៅលើសមុទ្រចិនខាងត្បូងជាខ្លាំង។ ស្របពេលដែលចិនបានឆ្លើយតបថាទូកផ្គត់ផ្គង់ហ្វីលីពីនពីរគ្រឿង និងនាវាឆ្មាំឆ្នេរសមុទ្រពីរគ្រឿងចូលដែនសមុទ្រចិនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ នាវារបស់ខ្លួនបានដើរតាមនាវាហ្វីលីពីន ហើយបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយលើកឡើងនូវការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនចំពោះការដឹកជញ្ជូនសម្ភារសំណង់ ខុសច្បាប់ចូលដែនសមុទ្រចិន។
គួរបញ្ជាក់ថាបញ្ហានេះ បានកើតឡើងបន្ទាប់ពីមានភាពតានតឹងកើនឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នាកាលពីថ្ងៃទី ៥ ខែសីហា នៅពេលដែលនាវាចិនបានបាញ់កាណុងបាញ់ទឹកទៅលើទូកហ្វីលីពីនដែលផ្តល់ការផ្គត់ផ្គង់ដល់កងទ័ពនៅលើនាវាចម្បាំង Sierra Madre ដែលឈរជើងលើទីពីរនៅតំបន់ Thomas Shoal។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់គាំងនៅលើសមុទ្រចិនខាងត្បូងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ដោយទីក្រុងម៉ានីលបានងាកទៅរកសហរដ្ឋអាម៉េរិកដែលគាំទ្រតំបន់ភាគអាគ្នេយ៍នៃសមុទ្រចិនខាងត្បូងជារបស់ហ្វីលីពីន៕