Cctimesw1140xh150cm copy

កីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃប្រមាណ ៤៨ % ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃ មានប្រមាណ ៤៨ % បានដណ្តើមមេដាយជូនជាតិនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាមោទនភាព មួយសម្រាប់អង្គភាពកីឡាក្រសួងមហា ផ្ទៃ ជាពិសេសកីឡាករ កីឡាការិនី បានលើកមុខមាត់ក្រសួងមហាផ្ទៃ តាមរយៈវិស័យ កីឡានេះ។ នេះបើតាមប្រសាសន៍ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយអត្តពលិកដែលបានចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០។

លោក ស សុខា មានប្រសាសន៍ថា កីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃ មានប្រមាណ ៤៨ % បានដណ្តើមមេដាយជូនជាតិនៅក្នុងព្រឹត្តិការណ៍សុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាមោទនភាព មួយសម្រាប់អង្គភាពកីឡាក្រសួងមហាផ្ទៃ ជាពិសេសកីឡាករ កីឡាការិនី បានលើកមុខមាត់ ក្រសួងមហាផ្ទៃ តាមរយៈវិស័យ កីឡានេះ។

លោក ស សុខា បានបន្តថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើក ទី៣២ ឆ្នាំ ២០២៣ ទទួលបានមេដាយចំនួន ២៨២ គ្រឿង គឺមាស ៨១ ប្រាក់ ៧៤ និង សំរិទ្ធ ១២៧ ដែលមេដាយទាំងអស់នេះ រកបានដោយកីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជាមកពីសហព័ន្ធកីឡាជាតិអង្គភាព និងមកពីក្រៅប្រទេសផងដែរ។

លោក ស សុខា បានបន្តទៀតថា អត្តពលិករបស់ក្រសួងមហាផ្ទៃជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការឈ្នះមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលទទួលនូវភាពជោគជ័យច្រើនក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង