681 ezgif.com resize
Swift cc time

ចិនខាតបង់សេដ្ឋកិច្ចជាង ៦៩១លានដុល្លារអាម៉េរិក ព្រោះតែព្យុះហៃគូវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ សាលារៀន ស្ថានីយ៍រថភ្លើងក្រោមដី និងការិយាល័យមួយចំនួន នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ត្រូវបានបិទកាលពីថ្ងៃសុក្រ ខណៈដែលខ្យល់ព្យុះដែលនៅសល់ពីព្យុះទីហ្វុង Haikui បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង ដែលជាប្រវត្តិសាស្ត្រមួយដ៏អាក្រក់បំផុតនៅក្នុងប្រទេសចិន។ រដ្ឋបាលឧតុនិយមចិនបានឲ្យដឹងថា ភ្លៀងធ្លាក់នឹងបន្តរហូតដល់សប្តាហ៍ក្រោយ នៅតំបន់ភាគកណ្តាល និងភាគនិរតីនៃខេត្តក្វាងទុង នៅទីក្រុង Shenzhen និងខេត្តមួយចំនួនទៀតរបស់ប្រទេសចិន។ រដ្ឋបាលឧតុនិយម ក៏បានបង្ហាញពីចំនួនទឹកភ្លៀងធ្លាក់ក្នុងកម្រិត ៤៦៥,៥ មីលីម៉ែត្រនៅទីក្រុង Shenzhen ក្នុងរយៈពេល ១២ ម៉ោង ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៥២។

ព្យុះទីហ្វុង Haikui បានបោកបក់នៅខេត្ត Fujian ភាគអាគ្នេយ៍កាលពីថ្ងៃអង្គារ ហើយបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចប្រហែល ៦៩១ លានដុល្លារអាម៉េរិក មុនពេលព្យុះនេះធ្វើដំណើរឆ្ពោះទៅភាគខាងលិចទៅកាន់ខេត្ត Guangdong នៅថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយ ក្រុមសង្កេតការណ៍របស់ទីក្រុង Shenzhen បានចេញការព្រមានជាបន្ទាន់ ដោយណែនាំប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ។ ផ្លូវនៅទីក្រុង Shenzhen មួយចំនួននិង សាលារៀនទាំងអស់ត្រូវបានផ្អាក និងស្ថានីយ៍រថភ្លើងក្រោមដីជាច្រើនបានបញ្ឈប់ប្រតិបត្តិការ។

ទឹកនៅក្នុងអាងស្តុកទឹកនៃទីក្រុង Shenzhen បានឈានដល់កម្រិតដ៏គួរឲ្យព្រួយបារម្ភ ដោយជំរុញឱ្យអាជ្ញាធរចាប់ផ្តើមបញ្ចេញទឹក និងព្រមានប្រជាជននៅក្នុងសង្កាត់ Futian និង Luohu ឱ្យមានការប្រយ័ត្នខ្ពស់ និងស្វែងរកទីកន្លែងដែលមានសុវត្តិភាព។ អាជ្ញាធរបានផ្អាកសេវាកម្មនៅកំពង់ផែ Liantang និងកំពង់ផែ Wenjindu ដែលតភ្ជាប់ទីក្រុង Shenzhen និងហុងកុង ដោយសារការខូចខាតដោយទឹកជំនន់។ នៅទីក្រុង Shenzhen សាលារៀនក្នុងស្រុកចំនួន ១០ នៃទីក្រុង Guangzhou ត្រូវបានផ្អាកជាបណ្តោះអាសន្ន៕


Khcct banner

អត្ថបទទាក់ទង