681 ezgif.com resize
Swift cc time

ពលរដ្ឋចិនជាច្រើនម៉ឺននាក់កំពុងរងគ្រោះដោយសារព្យុះទីហ្វុងហៃគូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ព្យុះទីហ្វុង ហៃគូ បានវាយលុកខេត្ត Fujiang និង ក្វាងទុង ភាគអាគ្នេយ៍នៃប្រទេសចិន កាលពីនាសប្តាហ៍នេះជាមួយនឹងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ ដែលនាំឱ្យចរាចរណ៍ត្រូវផ្អាក និងពលរដ្ឋជាច្រើននាក់ត្រូវជាប់គាំង។ ព្យុះទីហ្វុង ហៃគូគឺជាព្យុះទី ១១ ក្នុងឆ្នាំនេះ ដែលបានបោកបក់នៅតំបន់ឆ្នេរសមុទ្រ Dongshan នៃខេត្ត Fujian ដោយនាំមកនូវកម្លាំងខ្យល់រហូតដល់ ២០ ម៉ែត្រក្នុងមួយវិនាទី។

មជ្ឈមណ្ឌលជាតិឧតុនិយម (NMC) បានបន្តប្រកាសអាសន្នពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ខ្លាំង។ តំបន់កណ្តាល និងភាគខាងត្បូងនៃខេត្ត Fujian ក៏ដូចជាទីក្រុង Ningde ត្រូវបានវាយប្រហារដោយព្យុះភ្លៀង ដោយទីក្រុងចំនួន ៦៥ ក្នុង ១៥ ស្រុកនៅទូទាំងខេត្តមានភ្លៀងធ្លាក់ខ្លាំងជាង ២៥០ មិល្លីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្នែកមួយចំនួននៃទីប្រជុំជន Fuzhou រដ្ឋធានីនៃខេត្ត Fujian ភាគខាងកើតប្រទេសចិន ដែលបណ្តាលឱ្យមានការលិចទឹកនៅតំបន់ទំនាបជាង ៨០ ហិកតា។ ព្យុះទីហ្វុងនេះ បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេសចិន ដែលជំរុញឱ្យនាយកដ្ឋានពាក់ព័ន្ធបញ្ចេញការព្រមានឧតុនិយមកម្រិតទីបីសម្រាប់គ្រោះមហន្តរាយមិនធ្លាប់មាន។ ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋានកំពុងត្រួតពិនិត្យ ដើម្បីធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយលើគ្រោះថ្នាក់ដែលអាចកើតមាន៕


Khcct banner

អត្ថបទទាក់ទង