ចិន៖ កសិករចិនកំពុងមមាញឹកក្នុងការប្រមូលផលសត្វក្តាមក្នុងបឹង Bosten ក្នុងខេត្ត Xinjiang ភាគពាយ័ព្យប្រទេសចិន។បរិស្ថានអេកូឡូស៊ីនៃបឹង Bosten បានបន្តប្រសើរឡើងដោយសារវិធានការជាច្រើនដែលបានធ្វើឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។បឹងនេះបានក្លាយជាមូលដ្ឋានផលិតកម្មជលផលដ៏ធំបំផុតនៅក្នុងតំបន់ជាមួយនឹងទិន្នផលប្រចាំឆ្នាំជាង ៤,០០០ តោននៃផលិតផលជលផលផ្សេងៗគ្នា។
ទីផ្សារក្តាមកំពុងផ្ទុះជាខ្លាំងក្នុងប្រទេសចិន ស្របពេលដែលពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ដែលជាពិធីបុណ្យប្រពៃណីរបស់ប្រទេសចិនដែលមានការជួបជុំគ្រួសារបានខិតជិតមកដល់ក្នុងរយៈពេលតិចជាងមួយខែ។ កសិករក្នុងតំបន់បានប្រលែងក្តាមជាង ៣៤ លានក្បាលចូលបឹងក្នុងឆ្នាំនេះ ដោយរំពឹងថានឹងប្រមូលផលទៀតនៅឆ្នាំក្រោយ។ ក្រៅពីប្រលែងក្តាមដើម្បីយកទិន្នផលឆ្នាំក្រោយក្រុមអ្នកនេសាទចិនជាច្រើនក៏កំពុងសប្បាយរីករាយក្នុងការប្រមូលផលយកសត្វក្តាមដើម្បីលក់ និងបរិភោគផងដែរ៕