Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អាម៉េរិក ព្រមានឲ្យកូរ៉េខាងជើង«សងថ្លៃខូចខាត»ប្រសិនបើហានផ្គត់ផ្គង់សព្វាវុធដល់រុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានព្រមានឲ្យកូរ៉េខាងជើងទទួលរងការខុសត្រូវទាំងស្រុងប្រសិនបើផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។ការព្រមានរបស់អាម៉េរិកធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង និងរុស្សីកំពុងធ្វើ ការចរចាអាវុធរវាងប្រទេសពីរកំពុងដំណើរការទៅមុខយ៉ាងសកម្ម ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងគ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្សីនាពេលដ៏ឆាប់ខាងមុខនេះ។

ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិកលោក Jake Sullivan

ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិកលោក Jake Sullivan បានចាត់ទុកការផ្តល់សព្វាវុធដល់រុស្ស៊ីរបស់កូរ៉េខាងជើងមិនបានជួយកាត់បន្ថយវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែននោះទេ ផ្ទុយទៅវិញការផ្តល់ជំនួយបែបនេះមានតែចាក់សាំងបន្ថែមឲ្យសង្រ្គាមរវាងប្រទេសទាំងពីរនេះអូសបន្លាយកាន់តែយូរអង្វែងបន្ថែមទៀត។

ចំណែកវិមានក្រឹមឡាំងបានថ្លែងឲ្យដឹងថា ខ្លួនមិនមានអ្វីត្រូវនិយាយទេអំពីសេចក្តីថ្លែងការណ៍របស់មន្ត្រីអាម៉េរិកដែលថា លោក គីម គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូនោះទេ។

កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Adrienne Watson បាននិយាយថា លោក Kim និងលោក Putin អាចគ្រោងនឹងជួបគ្នាក្នុងខែនេះ លោក Kim គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ឱ្យបានឆាប់នៅសប្តាហ៍ក្រោយ ដើម្បីជួបលោកពូទីន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង