មីយ៉ាន់ម៉ា៖ អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី កំពុងផ្ទុកជម្ងឺធ្ងន់ធ្ងរចំពេលដែលលោកស្រីកំពុងតែត្រូវបានក្រុមទាហានមីយ៉ាន់ម៉ាដាក់ឃុំឃាំងនៅក្នុងពន្ធនាគារ អាជ្ញាធរមីយ៉ាន់ម៉ាបានបដិសេធមិនអនុញ្ញាតិឲ្យលោកស្រីបានព្យាបាលនៅក្រៅគុកនោទេ។ លោកស្រីមានការឈឺចាប់នៅក្នុងមាត់ ហើយមិនអាចហូបអាហារបានស្រួល រួមជាមួយនឹងអាការៈក្អួតចង្អោល។ នេះបើតាមអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាបានអះអាងនាថ្ងៃអង្គារ៍នេះ។
ប្រទេសមីយ៉ាន់ម៉ាបានកើតមានចលាចលចាប់តាំងពីដើមឆ្នាំ ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ហើយបានបង្ក្រាបអ្នកប្រឆាំងដែលគ្រប់គ្រងដោយយោធា ដោយមានការចាប់ដាក់គុក និងសម្លាប់រាប់ពាន់នាក់។ លោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការឃុំខ្លួនរយៈពេល ២៧ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌចំនួន ១៩។ ហើយលោកស្រីបានបដិសេធរាល់ការចោទប្រកាន់ដែលត្រូវបានកាត់ទោស រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។
កាលពីខែកក្កដា លោកស្រីត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះពីពន្ធនាគារក្នុងរដ្ឋធានី Naypyitaw។ រដ្ឋាភិបាលរួបរួមជាតិនិរទេសរបស់មីយ៉ាន់ម៉ាដែលបង្កើតឡើងដោយក្រុមប្រឆាំងការគ្រប់គ្រងដោយយោធា បានលើកឡើងថា ការថែទាំសុខភាព និងសន្តិសុខរបស់អ្នកជាប់ឃុំនយោបាយគឺ ទំនួលខុសត្រូវរបស់របបយោធា។ រដ្ឋាភិបាលប្រទេសជាច្រើនបានអំពាវនាវឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ និងអ្នកទោសនយោបាយរាប់ពាន់នាក់ផ្សេងទៀត ហើយមួយចំនួនទៀត រួមទាំងសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានបន្តដាក់ទណ្ឌកម្មមកលើប្រទេសមីយ៉ាន់ម៉ាបន្ថែមទៀត៕