Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សម្តេច ហ៊ុន ម៉ាណែត ជា«មេដឹកនាំវ័យក្មេងជាងគេ»ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដូចវត្តមានរបស់សម្តេច ហ៊ុន សែន កាលពីឆ្នាំ១៩៩៩

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែមានវត្តមានក្នុងកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ​នៅប្រទេស​ឥណ្ឌូណេស៊ី។សម្តេច ហ៊ុន ម៉ាណែត មាន​ឈ្មោះ​ជា​មេ​ដឹក​នាំមានវ័យ​ក្មេង​ជាង​គេ​បង្អស់ ​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្នទាំង​១០​រូប​របស់​អាស៊ាន។វត្តមាននេះ ដូចគ្នាទៅនឹងវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ពេលចូលរួមកិច្ចប្រជុំ​អាស៊ានលើកដំបូង នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ឆ្នាំ១៩៩៩ ក៏ជា​មេ​ដឹក​នាំវ័យ​ក្មេង​ជាង​គេ​បង្អស់ ​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូលផងដែរ។

ដូចការគ្រោងទុក នៅថ្ងៃទី ៥ កញ្ញា ឆ្នាំ២០២៣នេះ កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្តើមដំណើរការជាផ្លូវការ នៅរដ្ឋធានីហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣នេះ មិនមានវត្តមានរបស់​សម្តេចតេជោ ហ៊ុន សែន ដូចសព្វដងនោះទេ ពោលគឺមានវត្តមានរបស់ សម្តេច ហ៊ុន ម៉ាណែត ដែលកូនប្រុសច្បងរបស់សម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

នេះជាការបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិរបស់សម្តេច ហ៊ុន ម៉ាណែត និង ក្នុងនាមជា​មេ​ដឹក​នាំ​កំពូល​វ័យ​ក្មេង​ជាង​គេ ក្នុង​ជំនួប​កំពូល​អាស៊ាន ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែនជាឪពុក។វត្តមាននេះ ដូចគ្នាទៅនឹងវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ពេលចូលរួមប្រជុំ​អាស៊ានលើកដំបូង នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីននាថ្ងៃទី ២៨ ខែ វិច្ចិការ ឆ្នាំ១៩៩៩ ក៏ជា​មេ​ដឹក​នាំ​វ័យ​ក្មេង​ជាង​គេ​បង្អស់ ​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល មានអាយុត្រឹមតែ ៤៧ ឆ្នាំតែប៉ុណ្ណោះ។

កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (Association of Southeast Asian Nations – ASEAN) ជាផ្លូវការ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

គិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល ២៤ ឆ្នាំ ដែលកម្ពុជាក្នុងឋានៈជាសមាជិកអាស៊ាន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និង យកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និង ការទទួលខុសត្រូវរួម។

អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងកាពង្រីកអនុភាព និង បង្កើនតួនាទីរបស់កម្ពុជាកាន់តែសកម្ម នៅក្នុងតំបន់ និង នៅក្នុងឆាកអន្តរជាតិ។

គួររម្លឹកជូនថា ក្នុងវ័យ៤៧ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នាថ្ងៃទី ២៨ វិច្ឆិការ ឆ្នាំ១៩៩៩។សម្តេចតេជោ ជាមេដឹកនាំប្រទេសយូរជាងគេនៅលើពិភពលោក និងបានធ្វើជាប្រធានអាស៊ានរហូតដល់៣ដង នៅឆ្នាំ២០០២​, ២០១២ , ២០២២។ក្នុងចំណោមមេដឹកនាំ អាស៊ាន គេចាត់ទុកសម្តេចតេជោ ជាមេដឹកនាំ «មាត់ឆៅ ហ៊ាននិយាយត្រង់»ក្នុងចំណោមកិច្ចប្រជុំ។

មិនខុសពីសម្តេចតេជោ សម្រាប់សម្តេច ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងសម្តេចតេជោ មានវ័យត្រឹមតែ៤៥ ឆ្នាំបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២៣ ហើយក្លាយជាមេដឹកនាំក្មេងជាងគេក្នុងចំណោមដឹកនាំទាំង១០របស់អាស៊ាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង