Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ភរិយាលោកចូបៃដិន«តេស្តវិជ្ជមាន»កូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ស្ត្រីទីមួយរបស់សហរដ្ឋអាម៉េរិកលោកស្រី Jill Biden បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីលោក ចូបៃដិន បានធ្វើតេស្តអវិជ្ជមានចំពោះមេរោគនេះ លោកនឹងត្រូវធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលក្រុម 20 (G20) នៅក្នុងប្រទេសឥណ្ឌា។ ភរិយាលោក ចូបៃដិន ដែលមានវ័យ ៧២ មានរោគសញ្ញាស្រាល លោកស្រីត្រូវបានមន្រ្តីនៅសេតវិមានយកទៅពិនិត្យនឹងព្យាបាលភ្លាមៗ។

ស្របពេលដែលភរិយាកំពុងកើតកូវីដ១៩ លោក ចូបៃដិន គ្រោងនឹងហោះហើរទៅកាន់ទីក្រុងហាណូយនៅថ្ងៃអាទិត្យ។លោកបៃដិនដែលជាបេក្ខភាព កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៤ នៅក្នុងយុទ្ធនាការមួយដែលសំណួរអំពីអាយុរបស់គាត់បានលេចចេញជាបញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោត។ បៃដិនគឺជាប្រធានាធិបតីដែលមានវ័យចំណាស់បំផុតក្នុងការប្រជែងយកកៅអីប្រធានាធិបតីអាណត្តិទីពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង