Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ចូបៃដិន ខកចិត្តក្រោយមិនបានជួបស៊ីជិនភីងនៅឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកចូបៃដិនបានសម្តែងការខកចិត្តជាខ្លាំងក្រោយរូបលោកទើបតែទទួលបានដំណឹងថា ប្រធានាធិបតីចិនលោកស៊ីជិនភីងនឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌាឡើយ។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឆ្នេរ Rehoboth រដ្ឋ Delaware កាលពីថ្ងៃអាទិត្យថា "ខ្ញុំមានការខកចិត្តជាខ្លាំងជុំវិញនៃអវត្តមានរបស់លោកស៊ីក្នុងកិច្ចប្រជុំ G20 ប៉ុន្តែខ្ញុំនឹងទៅជួបគាត់" បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឆ្នេរ Rehoboth រដ្ឋ Delaware កាលពីថ្ងៃអាទិត្យ ដោយមិនបានបញ្ជាក់លម្អិតអំពីកន្លែងដែលគាត់សង្ឃឹមថានឹងជួបមេដឹកនាំចិន និងនៅពេលណានោះទេ។

មន្ត្រីចិន និងឥណ្ឌាដែលមិនបញ្ចេញឈ្មោះថា លោក ស៊ី ទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅក្នុងប្រទេសឥណ្ឌាដោយផ្ទាល់នោះទេ។ គណៈប្រតិភូរបស់ទីក្រុងប៉េកាំងនៅក្នុងកិច្ចប្រជុំ G20 នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីចិន Li Qiang ជំនួសវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង