ថៃ៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) នាថ្ងៃច័ន្ទនេះបានប្រកាសហ្វ្រីទិដ្ឋាការដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរមកពីប្រទេសចិន៧០ម៉ឺននាក់បន្ថែមទៀតនាពេលខាងមុខនេះ។ លោក Thapanee Kiatphaibool ដែលជាមន្ត្រីអន្តោប្រវេសន៍ថៃបានឲ្យដឹងថា ជនជាតិចិនពី ៣៥០,០០០ ទៅ ៤០០,០០០ នាក់បានមកលេងប្រទេសថៃក្នុងមួយខែ ជាមួយនឹងចំនួនសរុបសម្រាប់រយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំនេះមានចំនួន ២.១ លាននាក់។
អ្នកទេសចរចិនជាង ៣% នៃភ្ញៀវទេសចរបរទេសទាំងអស់មកពីប្រទេសចិនដីគោកជាគោលដៅដ៏ធំបផុតសម្រាប់ជួយឲ្យសេដ្ឋកិច្ចទេសចរណ៍ក្នុងប្រទេសថៃមានការលូតលាស់ និងរីកចម្រើនបន្ថែមទៀត។ ភ្ញៀវទេសចរចិនជាមធ្យមចំណាយ ប្រាក់ ៤០.០០០ បាតក្នុងមួយដំណើរកំសាន្ត។ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៣ ភ្ញៀវទេសចរចិនចំនួន ៤០.៣ លាននាក់បានធ្វើដំណើរទៅក្រៅប្រទេស ហើយ ៩៣% នៃពួកគេបានជ្រើសរើសទិសដៅធ្វើដំណើរខ្លីទៅកាន់ប្រទេសថៃ។
ផែនការថ្មីរបស់នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin ក្នុងការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើននៅក្នុងត្រីមាសទី ៤ ខណៈដែលអាកាសចរថៃនឹងរៀបចំដើម្បីគាំទ្រការបន្ថែមជើងហោះហើរបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ដោយឡែកលោក Chuwit Sirivejkul នាយកផ្នែកទីផ្សារប្រចាំតំបន់អាស៊ីបូព៌ានៅប្រទេសថៃបានថ្លែងឲ្យដឹងថាគោលនយោបាយទិដ្ឋាការឥតគិតថ្លៃគួរតែត្រូវបានអនុវត្តក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែកញ្ញា ដូច្នេះប្រតិបត្តិករអាចផ្សព្វផ្សាយកញ្ចប់របស់ពួកគេសម្រាប់ថ្ងៃបុណ្យជាតិរបស់ប្រទេសចិនក្នុងខែតុលា។ នាយកដ្ឋានកិច្ចការកុងស៊ុល និងនាយកដ្ឋានទេសចរណ៍ថៃបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃសុក្រ ដើម្បីបង្កើតប្រព័ន្ធដែលអនុញ្ញាតឱ្យទិន្នន័យភ្ញៀវទេសចរចូលធ្វើសមកាលរវាងប្រទេសទាំងពីរបាន៕