Cctimesw1140xh150cm copy

«ព្យុះទីហ្វុងសាអូឡា»កំពុងវាយប្រហារតំបន់មួយចំនួនក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ព្យុះទីហ្វុងសាអូឡាដែលជាព្យុះដ៏កាចសាហាវមួយកំពុងវាយប្រហារតំបន់ស្វយ័ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិនអាជ្ញាធរក្នុងតំបន់បានប្រកាសផ្អាកសេវាកម្មដឹកជញ្ជូន និងការសាងសង់សំណង់នៅឈូងសមុទ្រជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរដែលនាំមកដោយព្យុះទីហ្វុងសាអូឡាដែលបានបោកបក់នៅខេត្ត ក្វាងទុង និងតំបន់ជាច្រើនទៀតក្នុងប្រទេសចិន។

ស្ថានីយ៍ត្រួតពិនិត្យចំនួន ១៦ ដែលមានទីតាំងនៅតាមដងទន្លេសំខាន់ៗចំនួន ៩ ក្នុងខេត្ត Guangxi បានសង្កេតឃើញកម្រិតទឹកលើសពីកម្រិតប្រកាសអាសន្នជាង៣ម៉ែត្រ។ គិតត្រឹមថ្ងៃច័ន្ទនេះស្ថានីយត្រួតពិនិត្យចំនួន ១១ នៅតាមដងទន្លេចំនួន ៦ នៅតែកត់ត្រាកម្រិតទឹកលើសពីកម្រិតប្រកាសអាសន្នជាង២ម៉ែត្រ។

អាជ្ញាធរដែនសមុទ្រក្នុងខេត្តក្វាងស៊ី បានអនុវត្តការផ្អាកការធ្វើដំណើរតាមសមុទ្រក្នុងទីក្រុង Beihai ក៏ដូចជានាវាដឹកអ្នកដំណើរ និងគម្រោងនៅឯនាយសមុទ្រនៅឈូងសមុទ្រ Beibu ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសចិន។ទន្ទឹមនឹងនេះដែរ ក្រុមសង្កេតការណ៍ឧតុនិយមនៃខេត្តក្វាងទុង បានព្រមានថា ព្យុះទីហ្វុង Haikui ដែលជាព្យុះទី ១១ ក្នុងឆ្នាំនេះ កំពុងខិតជិតមកដល់ ហើយទំនងជានឹងបោកបក់មកលើខេត្តចិនជាច្រើនបន្ទាប់ពីព្យុះសាអូឡា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង