ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងឲ្យដឹងនាថ្ងៃសៅរ៍នេះថា ប្រទេសចិននឹងពង្រីកទីផ្សារក្នុងឧស្សាហកម្មសេវាកម្ម និងលើកកម្ពស់ពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែននៅទូទាំងពិភពលោកបន្ថែមទៀត។ ថ្លែងតាមរយៈវីដេអូនៅឯពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) នៅទីក្រុងប៉េកាំង លោក ស៊ី អះអាងថា ប្រទេសចិននឹងផ្តោតលើការពង្រីកទីផ្សារក្នុងស្រុក បង្កើនការនាំចូលសេវាកម្មដែលមានគុណភាពខ្ពស់ និងកំណែទម្រង់ប្រព័ន្ធទិន្នន័យមូលដ្ឋានរបស់ប្រទេសចិន។
សម្រាប់មេដឹកនាំចិនរូបនេះពាណិជ្ជកម្មរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតម្រូវការខ្សោយបានគំរាមកំហែងដល់ការងើបឡើងវិញនៅក្នុងសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក ដែលជំរុញឱ្យមេដឹកនាំកំពូលណែនាំការគាំទ្រគោលនយោបាយបន្ថែមទៀត។ ប្រទេសចិននឹងជំរុញការអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃផលិតកម្មកម្រិតខ្ពស់ និងឧស្សាហកម្មសេវាកម្មទំនើបជាច្រើនទៀត៕