Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រះមហាក្សត្រថៃ«លើកលែងទោស»ឲ្យថាក់ស៊ីន៧ឆ្នាំហើយជាប់ពន្ធនាគារ១ឆ្នាំវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ ព្រះមហាក្សត្រថៃនាថ្ងៃសុក្រនេះបានប្រកាសបន្ធូរបន្ថយទោស អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ឱ្យជាប់ពន្ធនាគារត្រឹមរយៈពេល ១ឆ្នាំវិញ ការលើកលែងទោសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីមហាសេដ្ឋីថៃ និងជាអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ។

អតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤ ឆ្នាំលោក ថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញកាលពីសប្តាហ៍មុនក្រោយនិរទេសអស់រយៈពេល ១៥ ឆ្នាំនៅបរទេសក្នុងការនិរទេសខ្លួនឯងដើម្បីគេចពីពន្ធនាគារពីបទរំលោភអំណាចនិងជម្លោះផលប្រយោជន៍ក្នុងអំឡុងពេលដែលគាត់កាន់អំណាច។

លោកបានមកដល់តាមយន្តហោះឯកជន ហើយត្រូវបានបញ្ជូនទៅពន្ធនាគារដើម្បីកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ។ នៅយប់ដំបូងរបស់លោកក្នុងពន្ធនាគារ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ព្រោះតែហេតុផលសុខភាព។

កាលពីថ្ងៃព្រហស្បតិ៍ លោកបានដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ។ មន្រ្តីវាំងបានឲ្យដឹងថាលោក ថាក់ស៊ីន "ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើល្អសម្រាប់ប្រទេស និងប្រជាជន និងស្មោះត្រង់ចំពោះរាជាធិបតេយ្យ"។ មន្រ្តីដដែលបន្ថែមថា "ថាក់ស៊ីនបានគោរពដំណើរការ ទទួលស្គាល់កំហុសរបស់គាត់ ប្រែចិត្ត និងទទួលយកសាលក្រមរបស់តុលាការ។ ឥឡូវនេះ គាត់មានវ័យចំណាស់ មានជម្ងឺដែលត្រូវការការថែទាំពីគ្រូពេទ្យជំនាញ" ទើបព្រះមហាក្សត្រថៃសម្រេចផ្ដន្ទាទោសឲ្យលោក ថាក់ស៊ីនជាប់ពន្ធនាគារត្រឹម១ឆ្នាំវិញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង