ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian (វ៉ូឈាន) បានឲ្យដឹងថាប្រទេសចិនជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការបង្កហេតុខាងយោធាប្រឆាំងនឹងប្រទេសចិនដើម្បីការពារការកើនឡើងនៃភាពតានតឹង និងជម្លោះរវាងមន្ត្រីយោធាជួរមុខ និងទាហាននៃប្រទេសទាំងពីរ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានអះអាងថា អាម៉េរិកតែងតែព្យាយាមដើរបង្កបញ្ហាជាមួយបណ្តាលប្រទេសជាច្រើន ហើយការបង្កហេតុរវាងយោធាអាម៉េរិក និងចិនក៏កំពុងតែប៉ះពាល់សណ្តាប់ធ្នាប់ពិភពលោកជាខ្លាំង។ លោកបន្ថែមថាយោធាសហរដ្ឋអាម៉េរិកគឺជាអ្នកបង្កបញ្ហាក្នុងសន្តិសុខក្នុងតំបន់។ ប៉ុន្មានឆ្នាំមកនេះ សហរដ្ឋអាម៉េរិកបានធ្វើការស៊ើបអង្កេតយ៉ាងជិតស្និទ្ធជាញឹកញាប់ និងការបង្កហេតុខាងយោធានៅក្នុងតំបន់ជុំវិញ។ លោកចាត់ទុកថាយោធាអាម៉េរិកបង្កើតវិបត្តិដោយសកម្មភាព និងគ្រប់គ្រងហានិភ័យដោយប្រើពាក្យសម្ដីមិនសមរម្យជាមួយដៃគូប្រគួតប្រជែង។ប្រទេសចិនជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការបង្កហេតុខាងយោធាប្រឆាំងនឹងប្រទេសចិន ដើម្បីជៀសវាងស្ថានភាពធ្ងន់ធ្ងរដែលពិភពលោកមិនចង់ឃើញ៕