រុស្សី៖ វីដេអូដែលទើបចេញថ្មីរបស់មេទាហានស៊ីឈ្នួលជនជាតិរុស្សី លោក Yevgeny Prigozhin បង្ហាញគាត់នៅទ្វីបអាហ្វ្រិកជា Video ដែលមានភាពស្រពិចច្រពិល Video ត្រូវបានបង្ហោះប៉ុន្មានថ្ងៃមុនពេលគាត់ស្លាប់ ក្នុង Video នេះមេទាហានស៊ីឈ្នួល និងជាអតីតចុងភៅពូទីនក៏បាននិយាយអំពីនការគំរាមកំហែងដែលអាចកើតមានចំពោះសន្តិសុខរបស់លោកផ្ទាល់។ កំពុងជិះរថភ្លើងជាមួយទឹកមុខតក់ស្លុតផងដែលមេទាហានស៊ីឈ្នួរុស្សីព្រីហ្គោស៊ីនបានថ្លែងនៅក្នុង Video ថា "សម្រាប់អ្នកដែលកំពុងពិភាក្សាថាតើខ្ញុំនៅរស់ឬអត់ បច្ចុប្បន្ននេះខ្ញុំកំពុងនៅទ្វីបអាហ្វ្រិកឥឡូវនេះវាជាចុងសប្តាហ៍ពាក់កណ្តាលទីពីរនៃខែសីហា ឆ្នាំ ២០២៣ ខ្ញុំនៅទ្វីបអាហ្រ្វិកនៅឡើយ"។
យ៉ាងណាមិញកាសែតអាម៉េរិក Reuters មិនអាចផ្ទៀងផ្ទាត់ទីតាំង ឬកាលបរិច្ឆេទនៃវីដេអូ ដែលត្រូវបានថតនៅក្នុងយានជំនិះដែលលោកកំពុងជិះនៅឡើយនោះទេ។ សម្លៀកបំពាក់ និងមួក របស់ Prigozhin ក៏ដូចជានាឡិកាដៃខាងស្តាំរបស់គាត់ ត្រូវគ្នានឹងរូបរាងរបស់គាត់នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃទី 21 ខែសីហា ដែលគាត់ក៏បានអះអាងថាត្រូវបានថតនៅទ្វីបអាហ្វ្រិក។
Video បែកធ្លាយនេះធ្វើឡើងនៅថ្ងៃទី ១៩ ឬ ២០ ខែសីហា ត្រឹមតែ ៣ ឬ ៤ ថ្ងៃប៉ុណ្ណោះមុនពេលគាត់ និងឥស្សរជន Wagner និងអង្គរក្សកំពូលផ្សេងទៀតត្រូវបានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅភាគខាងជើងនៃទីក្រុងមូស្គូកាលពីថ្ងៃទី ២៣ ខែសីហា។
ការស្លាប់របស់មេទាហានស៊ីឈ្នួលរុស្សី និងជាអតីតចុងភៅជំនិតរបស់លោកពូទីនរូបនេះកើតឡើងពីរខែបន្ទាប់ពីរូបលោកបានប្រកាសវាយបកទៅកាន់ទាហានលោកពូទីនវិញ ក្រោយមានការចចារគ្នាលោក ព្រីហ្គោស៊ីន និងទាហានវ៉ាក់ណែ ក៏បាននិរទេសទៅកាន់ប្រទេសបេឡារុស្សមួយរយៈក្រោយមកក៏ត្រឡប់មកប្រទេសរុស្សីវិញ ហើយក៏ចួបហេតុការណ៍ធ្លាក់យន្តហោះនេះតែម្តង។ ជុំវិញនៃការស្លាប់របស់លោក ព្រីហ្គោស៊ីនលោកពូទីនក៏បានផ្ញើសាររំលែកទុក្ខផងដែរ គិតមកដល់ពេលនេះមិនទាន់មានរបាយការណ៍បញ្ជាក់យ៉ាងច្បាស់ថាតើលោកស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ រឺក៏គ្រាន់តែការបង្កើតព្រឹតិ្តការណ៍របស់លោកនោះទេ៕