Cctimesw1140xh150cm copy

ថាក់ស៊ីន ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រាក្រាបថ្វាយបង្គំនៅចំពោះមុខរូបព្រះមហាក្សត្រនៅអាកាសយានដ្ឋានថៃ

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារបានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីបែកធ្លាយពាក្យចចាមអារ៉ាមអំពីកិច្ចព្រមព្រៀងមួយសម្រាប់ការបន្ធូរបន្ថយទោសរូបលោកក្រោយត្រឡប់ចូលមកប្រទេសថៃវិញ។មហាសេដ្ឋីថៃអាយុ ៧៤ ឆ្នាំរូបនេះដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីពីរដងហើយត្រូវបានបណ្តេញចេញពីរដ្ឋប្រហារយោធាឆ្នាំ ២០០៦ ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីសប្តាហ៍មុនភ្លាមៗបន្ទាប់ពីបានវិលត្រឡប់មកព្រះរាជាណាចក្រថៃវិញពីការនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាំផ្ទះ លោក Wissanu Krea-ngam បាននិយាយថា លោកថាក់ស៊ីនបានស្នើសុំការលើកលែងទោសពីពន្ធនាគាររយៈពេលប្រាំបីឆ្នាំដែលរូបលោកត្រូវបានតុលាការកាត់ទោសពីបទពុករលួយ និងការរំលោភបំពានអំណាច។ នៅពេលសួរថា តើដំណើរការនឹងត្រូវប្រើពេលប៉ុន្មាននោះ លោក Wissanu Krea-ngam បានមានប្រសាសន៍ថា ៖ «វាអាស្រ័យលើព្រះមហាក្សត្រ នីតិវិធីពីរដ្ឋាភិបាល រយៈពេលនៃការពិចារណារបស់ព្រះមហាក្សត្រ»។

តាមច្បាប់ថៃ អ្នកទោសអាចដាក់ពាក្យសុំលើកលែងទោសដែលត្រូវបានអនុម័តពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈនាយករដ្ឋមន្ត្រីទៅកាន់ក្រុមប្រឹក្សាឯកជន មុនពេលចូលគាល់ព្រះមហាក្សត្រ Maha Vajiralongkorn។មន្ត្រីនិយាយថា ដំណើរការនេះត្រូវចំណាយពេលពីមួយទៅពីរខែ ប្រសិនបើឯកសារទាំងអស់បានរៀបចំរួលរាល់។ នៅពេលចុះចតនៅទីក្រុងបាងកកកាលពីសប្តាហ៍មុន សកម្មភាពសាធារណៈលើកដំបូងរបស់លោកថាក់ស៊ីន គឺការក្រាបថ្វាយបង្គំនៅចំពោះមុខរូបព្រះមហាក្សត្រនៅអាកាសយានដ្ឋានថៃ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង