Cctimesw1140xh150cm copy

មនុស្ស «៦៣នាក់ស្លាប់»បន្ទាប់ពីភ្លើងឆេះអគារនៅអាហ្វ្រិកខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាហ្វ្រីក៖ មនុស្សជាង ៦០ នាក់បានស្លាប់នៅក្នុងអគ្គីភ័យដែលបានឆាបឆេះអគារ ៥ ជាន់នៅកណ្តាលទីក្រុង Johannesburg ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកនាំពាក្យសេវាគ្រប់គ្រងគ្រាអាសន្ន លោក Robert Mulaudzi បានឲ្យដឹងថាលោកបានរកឃើញមនុស្សចំនួន ៦៣ នាក់បានស្លាប់ និងអ្នករងរបួសចំនួន ៤៣ នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះបន្ទាន់។ហើយក្រុមអ្នកពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុបានពន្លត់ភ្លើងហើយកំពុងប្រតិបត្តិការស្វែងរកនិងសង្គ្រោះជងដែលកំពុងជាប់គាំងក្នុងអាគារ។

សម្រាប់លោក Mulaudzi វាពិតជាថ្ងៃដ៏សោកសៅមួយសម្រាប់ទីក្រុង Johannesburg ជាង ២០ ឆ្នាំមកនេះលោកមិនដែលជួបរឿងបែបនេះឡើយ។ លោកបានបន្ថែមថា មនុស្សជាច្រើន ប្រហែលជាបានជាប់នៅខាងក្នុងនៅពេលដែលភ្លើងបានចាប់ផ្តើមឆេះ។ ចំពោះហេតុការណ៍នេះ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឆាបឆេះនៅឡើយនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង