នីហ្សេរីយ៉ា៖ ប្រជាជននីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងវិបត្តិនៃការឡើងថ្លៃទំនិញជាច្រើនប្រភេទនៅក្នុងស្រុក បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលផែនការឧបត្ថម្ភធនប្រេងឥន្ធនៈ ដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈមានការកើនឡើងជាខ្លាំងចំពេលសេដ្ឋកិច្ចក្នុងប្រទេសកំពុងធ្លាក់ចុះដក់កម្រិតអាក្រក់មួយមិនធ្លាប់មាន ។
អ្នកស្រី Agnes Gamde ពលរដ្ឋនីហ្សេរីយ៉ាម្នាក់បានថ្លែងឲ្យដឹងថា ការកើនឡើងតម្លៃអាហារកំពុងបង្ខំឱ្យគ្រួសាររបស់អ្នកស្រីកាន់បន្ថយម្ហូបអាហារ។ អ្នកស្រីបានបន្តថា៖ ពលរដ្ឋនីហ្សេរីយ៉ាជាច្រើនកំពុងតែប្រឈមមុខននិងការឡើងថ្លៃម្ហូបអាហារ តម្លៃប្រេងឥន្ធនៈជាខ្លាំង បើទោះបីជាពលរដ្ឋកាន់តែប្រឈមមុខជាមួយការខ្វះខាតកាន់តែច្រើនក៏ពិតមែន រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ាមិនទាន់មានចំណាត់ការជួយពលរដ្ឋនៅឡើយនោះទេ។
យោងតាមការិយាល័យស្ថិតិជាតិ (NBS) អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសនីហ្សេរីយ៉ាបានកើនឡើងដល់ ២៤.០៨ ភាគរយនៅក្នុងខែកក្កដា ដែលភាគច្រើនត្រូវបានជំរុញដោយការកើនឡើងនៃតម្លៃម្ហូបអាហារ។ តម្លៃស្បៀងអាហារ និងឥន្ធនៈដែលខ្វះខាតត្រូវបានបង្កឡើងដោយការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់ការឧបត្ថម្ភធនប្រេងឥន្ធនៈនៅដើមឆ្នាំនេះ។ ប្រទេសនីហ្សេរីយ៉ាដែលមានប្រជាជន ៧០ ភាគរយកំពុងរស់នៅក្នុងភាពក្រីក្រ ហើយចំនួនបួនលាននាក់មិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ យុទ្ធសាស្ត្រនោះកំពុងត្រូវបានចោទសួរថាតើរដ្ឋាភិបាលនិងមានគំរោងដោះស្រាយបញ្ហានេះយ៉ាងណា៕