ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣ សីហានេះ បានចេញនូវសេចក្តីណែនាំ និងបានព្រមានចាត់វិធានការចំពោះអ្នកដែលធ្វើការតវ៉ាដែលមិនបានជូនដំណឹងដល់រដ្ឋបាលរាជធានីភ្នំពេញ។ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ សង្កេតឃើញថា មានសកម្មភាពជួបជុំគ្នាតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ ឃុំខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួននៅមុខ សាលាដំបូលរាជធានីភ្នំពេញដោយមិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន។
