681 ezgif.com resize
Swift cc time

កងនាវាចរជើងទឹកទី ៤៣ ចិនត្រឡប់មកមាតុប្រទេសវិញក្រោយបញ្ចប់បេសកកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កងនាវាចរកងទ័ពជើងទឹករបស់ចិនបានវិលត្រឡប់ទៅកាន់ទីក្រុង Zhanjiang ភាគខាងត្បូងប្រទេសចិនក្នុងខេត្ត Guangdong កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីបានបញ្ចប់បេសកកម្មអមដំណើររយៈពេលប្រាំពីរខែនៅក្នុងឈូងសមុទ្រ Aden និងដែនទឹកនៃប្រទេសសូម៉ាលី។ ការមកដល់នៃកងនាវាអមការពារជើងទឹកទី ៤៣ ដែលរួមមាននាវាពិឃាតមីស៊ីល Nanning នាវាចម្បាំងមីស៊ីល Sanya និងនាវាផ្គត់ផ្គង់ Weishanhu ត្រូវបានស្វាគមន៍ដោយមន្រ្តីចិនជាច្រើនរូប។

ដោយបានចេញដំណើរពីទីក្រុង Zhanjiang នៅថ្ងៃទី ១០ ខែមករាឆ្នាំនេះ កងនាវាបានធ្វើដំណើរជិត ២០ម៉ឺនគីឡូតាមផ្លូវសមុទ្រឆ្លងកាត់ ១៥ ប្រទេសនៅទូទាំងអាស៊ី អាហ្វ្រិក និងអឺរ៉ុប ហើយបានអមដំណើរនាវាចំនួន ២១ គ្រឿងក្នុងបេសកកម្មចំនួន ១៦ ក្នុងការធ្វើដំណើររយៈពេល ២៣២ ថ្ងៃ។ក្នុងអំឡុងពេលបេសកកម្ម នាវាចម្បាំង Nanning បានចូលរួមក្នុងសមយុទ្ធដែនសមុទ្ររួមគ្នាចំនួនបីនៅអាស៊ី និងមជ្ឈិមបូព៌ា។

បេសកកម្មនេះរួមបញ្ជូលទាំងនាវាចម្បាំង Aman (Peace)-23 នៅទីក្រុង Karachi របស់ប្រទេសប៉ាគីស្ថាន ដែលជាពិធីប្រារព្ធលើកទី ១៦ នៃពិព័រណ៍ និងសន្និសិទការពារអន្តរជាតិ (IDEX) និងការតាំងពិព័រណ៍ការពារទ័ពជើងទឹក និងសន្តិសុខដែនសមុទ្រលើកទី 7 (NAVDEX) នៅទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម ក៏ដូចជា ខ្សែក្រវ៉ាត់សុវត្ថិភាព-2023 នៅក្រុង Chabahar របស់អ៊ីរ៉ង់។

កងនាវាក៏បានធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសនៅអាហ្វ្រិកខាងលិច រួមមាន កូតឌីវ័រ ហ្គាណា នីហ្សេរីយ៉ា ហ្គាបុង និងសាធារណរដ្ឋកុងហ្គោ។ ក្នុងដំណើរទស្សនកិច្ចនោះ មន្ត្រីកងទ័ពជើងទឹកចិនបានចុះពិនិត្យសាលារៀន ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រជាជនក្នុងមូលដ្ឋាន។បន្ទាប់ពីស៊ូដង់បានធ្លាក់ចូលទៅក្នុងភាពចលាចលក្នុងប្រទេសនៅពាក់កណ្តាលខែមេសា នាវាចម្បាំង Nanning និងនាវាផ្គត់ផ្គង់ Weishanhu បានធ្វើប្រតិបត្តិការជម្លៀសប្រជាជនចិន និងបរទេសជាង ១,០០០ នាក់ពីប្រទេសស៊ូដង់ក្នុងរយៈពេលប្រាំមួយថ្ងៃ៕

Khcct banner

អត្ថបទទាក់ទង