ចិន៖ អ្នកស្រុកនៅក្នុងទីក្រុង Zhuozhou ខេត្ត Hebei ភាគខាងជើងប្រទេសចិន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង កំពុងដំណើរការផលិតកម្មរបស់ខ្លួនសារឡើងវិញបន្ទាប់ពីតំបន់នេះត្រូវបានជំនន់ទឹកភ្លៀងបានវាយប្រហារប៉ុន្មានសប្តាហ៍ជាប់ៗគ្នា។
ក្រុង Zhuozhou គឺជាតំបន់មួយក្នុងចំនោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុង Doksuri ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត ប្រជាពលរដ្ឋជាច្រើនដែលបានជម្លៀសចេញដោយសុវត្ថិភាពបានត្រឡប់ទៅផ្ទះវិញដើម្បីជួសជុលផ្ទះដែលខូចខាតដោយសារទឹកជំនន់ និងបន្តធ្វើកសិកម្មឡើងវិញ។
ក្រោយទឹកជន់លិចភូមិខ្លះបានប្តូរទៅដាំស្ពៃក្នុងស្រែដែលឥឡូវនេះដំណាំកំពុងតែដុះពន្លក។កសិករកំពុងមមាញឹកក្នុងការដកពន្លករបស់ស្ពៃ ដើម្បីធានាបាននូវការប្រមូលផលល្អ មុនពេលប្តូរទៅដាំស្រូវក្នុងរដូវបន្ទាប់។ ដំណាំស្ពៃជាង ១៦ហិកតា ត្រូវបានដាំនៅក្នុងភូមិជាច្រើនក្នុងតំបន់ក្រោយពីទឹកបានស្រក៕