Cctimesw1140xh150cm copy

ចិនជំរុញឲ្យកសិករពង្រឹងគុណភាព«ឧស្សាហកម្មអង្ករ»សារឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ រដ្ឋាភិបាលក្នុងទីក្រុង វ៉ូឆាង បានប្រកាសជំរុញឲ្យកសិករក្នុងតំបន់ពង្រឹងគុណភាពឧស្សាហកម្មអង្ករសារឡើងវិញក្រោយពីទឹកជំនន់បាយវាយប្រហារតំបន់នេះអស់មួយរយៈធំ ក្រៅពីក្រុង វ៉ូឆាង អង្ករគុណភាពខ្ពស់ក្នុងខេត្ត ហីឡុងជាំង គឺជាខេត្តផលិតគ្រាប់ធញ្ញជាតិកំពូលរបស់ប្រទេសចិន បានបង្ហាញវិធានការមួយចំនួនបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលនៃព្យុះទីហ្វុង បានជនលិច ដែលធ្វើឲ្យមានផលប៉ះពាល់ផលិតផលស្រូវនៅទីក្រុង វ៉ូឆាង អស់ជាច្រើនហិកតា។

រដ្ឋាភិបាលក្រុងក្នុងទីក្រុង វ៉ូឆាង បានធ្វើការវាយតម្លៃទៅលើគ្រោះមហន្តរាយនៃដីស្រែក្នុងតំបន់ ដើម្បីអនុម័តវិធានការកំណត់គោលដៅជំរុញផលិតកម្មឲ្យមានគុណភាពខ្ពស់។ អង្ករនាំចេញពីក្រុងវ៉ូឆាង ដែលជាឧស្សាហកម្មដ៏ធំមួយបានជួយដល់ជីវភាពពលរដ្ឋដែលរស់នៅក្នុងតំបន់នេះជាខ្លាំង មានក្រុមហ៊ុនផលិតកម្មចំនួន ៥១៤ក្រុមហ៊ុនវេចខ្ចប់ចំនួន ២៨៨ និងមានសហករណ៍ជាង ១,0០០ ដែលចូលរួមក្នុងការផលិតអង្ករក្នុងតំបន់វ៉ូឆាង។

អ្នកដឹកនាំក្រុមហ៊ុនផលិតអង្ករក្នុងស្រុកល្បីៗមួយចំនួនរបស់ចិន បានបញ្ជាក់ថា ទោះបីជាទឹកជំនន់នាពេលថ្មីៗនេះ អាចបណ្តាលឱ្យមានការថយចុះនៃផលិតកម្មស្រូវថ្មីក៏ដោយ ប៉ុន្តែតម្លៃទីផ្សារមិនត្រូវបានរំពឹងថានឹងកើនឡើង នោះទេ។ ក្នុងរដូវនេះ នៅពេលណាដែលមានខ្យល់បក់ខ្លាំង ឬភ្លៀងធ្លាក់ខ្លាំង វាប៉ះពាល់ដល់ការនាំស្រូវចូលទីផ្សារជាខ្លាំង ដូច្នេះហើយគេត្រូវកាត់បន្ថយផលប៉ះពាល់នេះ ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពគ្រប់គ្រងហានិភ័យនៃឧស្សាហកម្មស្រូវ។

ឧស្សាហកម្មស្នូលសម្រាប់ទីក្រុងវ៉ូឆាង ជាប្រភពដ៏សំខាន់សម្រាប់ប្រជាជនរបស់ខ្លួន ដើម្បីឆ្ពោះទៅរកការរីកចំរើននៃបច្ចេកវិទ្យាជីវសាស្រ្ត ដូចជាការស្រាវជ្រាវហ្សែន និងការបង្កើនទិន្នផលសរីរាង្គ។ ដើម្បីធានាបាននូវការតាមដានដំណើរការទាំងអស់ ក្នុងគោលបំណងជួយដល់ជីវភាពពលរដ្ឋដែលរស់នៅក្នុងតំបន់។ ប្រទេសចិនមានគោលបំណងចង់ពន្លឿនការបង្កើតឧស្សាហកម្មអង្ករដែលមានការប្រកួតប្រជែងធំបំផុតរបស់ពិភពលោក។ លើសពីនេះទៅទៀត ដោយផ្អែកលើការវាយតម្លៃស្ថានភាពកសិកម្មដែលធ្វើឡើងដោយក្រសួងកសិកម្ម និងកិច្ចការជនបទ ភាគច្រើននៃតំបន់ដែលមិនរងផលប៉ះពាល់នៅភាគឦសាននៃប្រទេសចិនទទួលបានលក្ខខណ្ឌខ្ពស់ចំពោះកំណើនលទ្ធផលគ្រាប់ធញ្ញជាតិដែលអាចនាំចូលក្នុងទីផ្សារអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង