Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

អត្តពលិកបាញ់កាំភ្លើងកម្ពុជា ១២រូប ទៅចូលរួមការប្រកួតព្រឹត្តិការណ៍អន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជូនអត្តពលិកចំនួន ១២រូប ទៅចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍កីឡាបាញ់កាំភ្លើងអន្តរជាតិ Bali IPSC OPEN 2023 កម្រិត៣ ដែលចាប់ផ្ដើមការប្រកួតនាដើមសប្ដាហ៍នេះ នៅប្រទេសឥណ្ដូនេសុី ។

លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី ធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២ -២០២៦។ លោកបានដាក់គោលដៅពង្រឹងសមត្ថភាពអត្តពលិកនៅក្នុងប្រភេទកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន និងការសាមគ្គីផ្ទៃក្នុងសហព័ន្ធ។ ជាពិសេសលោកក៏បានយកចិត្តទុកដាក់ក្នុងការជំរុញ និងអភិឌ្ឍធនធានកីឡាករ-កីឡាការិនី ដើម្បីត្រួតពិនិត្យទៅលើប្រសិទ្ធភាព ដោយធានាបាននូវការរីកចម្រើនឆ្ពោះទៅរកការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។ សហព័ន្ធក៏បានបញ្ជូនកីឡាករចំនួន ១២នាក់ ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាញ់កាំភ្លើងអន្តរជាតិ Bali IPSC OPEN 2023 កម្រិត៣ ដើម្បីសិក្សាពីចំណុចខ្វះខាត់ និងដកស្រង់បទពិសោធថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 កម្រិត៣នេះ ដោយមានកីឡាករ-កីឡាការិនី ៣៩០ នាក់ មកពី ១២ប្រទេសចូលរួមមានប្រទេស អូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា ប្រកួតលើ១៨វិញ្ញាសា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង