Cctimesw1140xh150cm copy

រុស្សីបំផ្លាញឃ្លាំងរំសេវរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនវាយប្រហារប៉ុស្តិ៍បញ្ជាការរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហានអ៊ុយក្រែនជិះលើរថក្រោះប្រយុទ្ធមួយនៅខាងក្រៅទីក្រុង គៀវ

រុស្សី៖ កងកម្លាំងរុស្សីនាថ្ងៃ អង្គារនេះបានបំផ្លាញឃ្លាំងរំសេវមួយរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានបើកការវាយប្រហារប្រឆាំងនឹងប៉ុស្តិ៍បញ្ជាការ និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីអស់ជាច្រើនកន្លែង។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការពីក្រសួងការពារជាតិរបស់ប្រទេសទាំងពីរដែលបានចេញផ្សាយ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងទ័ពជើងទឹករុស្សីបានបើកការវាយប្រហារដោយជោគជ័យប្រឆាំងនឹងឃ្លាំងអាវុធ និងគ្រាប់រំសេវរបស់អ៊ុយក្រែន ជាមួយនឹងអាវុធដ៏ជាក់លាក់ដែលមានមូលដ្ឋានលើសមុទ្ររយៈចម្ងាយឆ្ងាយ ដោយក្នុងនោះកងកម្លាំងរុស្ស៊ីក៏បានវាយលុកឧបករណ៍យោធាដូចជារថពាសដែកក្នុងទិសដៅតំបន់រួមមាន Kupyansk, Krasno, Donetsk និង Zaporizhzhia ។

ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ ថា ការប្រយុទ្ធចំនួន ២៦ លើងរវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែនបានកើតឡើងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ កងកម្លាំងការពារ មីស៊ីលនិងកាំភ្លើងធំអ៊ុយក្រែនបានវាយប្រហារគោលដៅរុស្ស៊ី រួមទាំងប៉ុស្តិ៍បញ្ជាការ និងប្រព័ន្ធការពារដែនអាកាសរុស្សីអស់ជាច្រើនទីតាំង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង