Cctimesw1140xh150cm copy

ពលរដ្ឋអាម៉េរិកចាត់ទុកសោកនាដកម្មភ្លើងឆេះព្រៃនៅហាវ៉ៃ ជាការធ្វេសប្រហែសរបស់រដ្ឋាភិបាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ពលរដ្ឋអាម៉េរិកជាច្រើនពាន់នាក់បានសម្តែងការមិនពេញចិត្តក្រោយពីភ្លើងបានឆាបឆេះព្រៃដ៏សាហាវដែលបានលេបត្របាក់តំបន់ Lahaina របស់ក្រុង Maui ពលរដ្ឋអាម៉េរិកបានចាត់ទុកនេះគឺកង្វះខាតយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការគ្រប់គ្រងគ្រាអាសន្ន និងការទទួលខុសត្រូវសង្គម។ មនុស្សរាប់រយនាក់នៅតែបាត់ខ្លួននៅក្នុងភ្លើងឆេះព្រៃដ៏សាហាវនៅលើកោះ Maui ក្នុងរដ្ឋហាវ៉ៃរបស់សហរដ្ឋអាម៉េរិកកាលពីសប្តាហ៍កន្លងទៅ។

ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែសីហា និងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១៥ នាក់ ភ្លើងឆេះព្រៃនេះគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងសហរដ្ឋអាម៉េរិកក្នុងរយៈពេលជាងមួយសតវត្ស និងជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់កោះហាវ៉ៃ។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង បើទោះបីជាកិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបញ្ចប់ក៏ដោយ។

យោងតាមអ្នកស្រុកដែលបានរួចរស់ជីវិតពីអគ្គីភ័យបានឱ្យដឹងថា ភ្លើងឆេះដ៏គួរឱ្យរន្ធត់នៅក្នុងតំបន់ដែលរងការឆេះបានបង្ហាញពីបញ្ហាជាបន្តបន្ទាប់ រួមទាំងកង្វះការព្រមានជាមុន ប្រភពទឹកមិនគ្រប់គ្រាន់ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ និងប្រតិបត្តិការជួយសង្គ្រោះយឺតយាវរបស់អាជ្ញាធរនិងរដ្ឋាភិបាលក្នុងតំបន់។

ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធកាលពីថ្ងៃទី ១៥ ខែសីហាបានអនុម័តថវិការជាង ២.៣ លានដុល្លារអាម៉េរិកជាជំនួយសម្រាប់គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងរដ្ឋហាវ៉ៃ យ៉ាងណាមិញគិតមកដល់ពេលនេះនៅមិនទាន់មានការពន្យល់ជាផ្លូវការអំពីមូលហេតុនៃភ្លើងឆេះព្រៃនេះនៅឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង