Cctimesw1140xh150cm copy

ពលរដ្ឋចិនរាប់ពាន់នាក់ត្រូវបានជម្លៀស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិច នៅប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប៉េកាំង៖ អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសចិន នៅថ្ងៃ២៨ សីហា បានជូនដំណឹងដល់ខេត្តមួយចំនួនឱ្យមានការប្រុងប្រយ័ត្នដោយរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅក្នុងខេត្ត ហ៊ូណាន ខណៈភ្លៀងបន្តធ្លាក់ឥតឈប់ឈរដែលបង្កឲ្យមាននៅគ្រោះមហន្តរាយដល់ប្រទេស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មនុស្សជាងបីពាន់នាក់ត្រូវបានជម្លៀសចេញនៅក្នុងខេត្តហ៊ូណានភាគពាយ័ព្យកាលពីចុងសប្តាហ៍ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅលើស្រុក Sangzhi, Shimen និង Yongshun និងទីក្រុង Zhangjiajie នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ សាងសុី បានកត់ត្រានូវភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងឆ្នាំនេះ ជាមួយនឹងទឹកភ្លៀងអតិបរមាឈានដល់ ២៥៦ មីលីម៉ែត្រចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ។ ប្រទេសចិនត្រូវបានរងគ្រោះដោយភ្លៀងធ្លាក់ និងទឹកជំនន់ជាច្រើនសប្តាហ៍ ហើយនៅចុងខែកក្ដដា ចិនបានទទួលរងនូវឥទ្ធិពលនៃខ្យល់ព្យុះទីហ្វុង Doksuri បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបំផុតវាយប្រហារប្រទេសចិនក្នុងរយៈពេលជាងមួយទស្សវត្សរ៍ ដោយទីក្រុងប៉េកាំងមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ១៤០ ឆ្នាំ។ រដ្ឋាភិបាលរបស់ប្រទេសចិនបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតប្រឆាំងនឹងគ្រោះទឹកជំនន់ ខណៈដែលព្យុះទីហ្វុង Saola បានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ដោយមានការព្យាករណ៍ថាវានឹងមកដល់ខេត្ត Guangdong នៅថ្ងៃសុក្រ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង