Cctimesw1140xh150cm copy

ក្រុមហ៊ុនស្រាបៀរ Heineken ប្រកាសចេញពីរុស្ស៊ី និងដាក់ភាគហ៊ុនលក់ត្រឹម១ដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូឡង់៖ ក្រុមហ៊ុនផលិតស្រាបៀរហូឡង់បានប្រកាសលក់ប្រតិបត្តិការរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Arnest Group ដែលជាក្រុមហ៊ុនផលិតរបស់រុស្ស៊ីដោយបញ្ចប់ដំណើរការផលិតស្រាបៀរបស់ខ្លួនក្នុងប្រទេសរុស្សី។ នាយកប្រតិបត្តិរបស់ Heineken លោក Dolf van den Brink គូសបញ្ជាក់ថា"ការវិវឌ្ឍន៍ថ្មីៗបង្ហាញពីបញ្ហាប្រឈមសំខាន់ៗ និងសេដ្ឋកិច្ចសកលលោកបានជំរុញឲ្យក្រុមហ៊ុនលោកសម្រេចបិទភាគហ៊ុនក្នុងប្រទេសរុស្សីចោល "ដោយដាក់លក់វិញត្រឹមតែមួយដុល្លារតែប៉ុណ្ណោះ ។

សម្រាប់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Heineken រូបនេះបន្ថែមថា វិបត្តិសេដ្ឋកិច្ចក្នុងសកលលោកបានធ្វើឲ្យក្រុមហ៊ុនរបស់លោកបាត់បង់ចំណូលជាច្រើនលានដុល្លារ ហើយបុគ្គលិកជាច្រើនអ្នកប្រឈមមុខជាមួយនិងការអត់ការងារធ្វើ ហើយចំណូលរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះមិនធ្លាប់មានពីមុនមក។ក្រុមហ៊ុនផលិតស្រាបៀរនឹងទទួលរងការខាតបង់សរុបចំនួន 300 លានអឺរ៉ូ (៣២៣ លានដុល្លារ) ពីកិច្ចព្រមព្រៀងនេះ។

ចាប់តាំងពីរុស្សីបានចាប់ផ្តើមវាយលុកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មកក្រុមហ៊ុនចម្រុះជាតិសាសន៍មួយចំនួនបានចាកចេញពីប្រទេសរុស្ស៊ី។ ប៉ុន្តែក្នុងរយៈពេល ១៨ ខែកន្លងមក វិមានក្រឹមឡាំងបានធ្វើឱ្យក្រុមហ៊ុនលោកខាងលិចមានការលំបាកកាន់តែខ្លាំងឡើងក្នុងការលក់ទ្រព្យសម្បត្តិភាគហ៊ុនរបស់ខ្លួនទៅកាន់រុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង